បុរសម្នាក់ស្រវឹងស្រាបុរសម្នាក់ស្រវឹងស្រាឡើងជោក បានបើករថយន្តក្នុងល្បឿនលឿន ហើយរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែករងការខូចខាតឡើងជោក បានបើករថយន្តក្នុងល្បឿនលឿន ហើយរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែករងការខូចខាត

ចែករំលែក៖

ភ្នំពេញៈ​ របាំងថ្មពុះចែកទ្រូងផ្លូវមួយកង់បានរងការខូចខាតដោយវៀចមួយចំហៀង ខណះដែលបុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ បានបើករថយន្តក្នុងល្បឿនលឿន ក៏រេចង្កូតជ្រុលទៅបុក ។ ចំណែកឯរថយន្តបង្កក៏បានបែកកង់មុខផ្នែកខាងឆ្វេងទៅមុខលេងរួចផងដែរ។
ក្នុងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខមន្ទីរពេទ្យ មិត្តភាពខ្មែរសូវៀត(ហៅពេទ្យរុស្សីុ) តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុខាងលើនេះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺពួកគាត់បានសង្កេតឃើញរថយន្តបង្កខាងលើម៉ាក កូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2A.3053 ដែលបើកបរដោយបុរសម្នាក់និងស្រវឹងស្រាឡើងជោកជាំ បើកក្នុងទិសដៅពីជើងទៅត្បួង ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុក៏បានរេចង្កូតជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាត តែសំណាងល្អដែលមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួស ចំណែកឯរថយន្តបង្កបានបែកកង់មុខផ្នែកខាងឆ្វេង មិនអាចបន្តទៅមុខបាន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន
និងមន្ត្រីជំនាញបានចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែង រួចស្ទួចរថយន្តបង្កនិងនាំម្ចាស់ ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមក្រោយ។

image image image

ដោយៈជីម ភារ៉ា ដង្កោ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print