លោក ឃួង ស្រេង ៖ ស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកសាងរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសណ្តស្ទឹង ព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកសាងរោងចក្រផលិតទឹក ស្អាតថ្មីមួយកន្លែងទៀត នៅសណ្តស្ទឹង ព្រែកត្នោតភាគខាងលិច រាជធានីភ្នំពេញ ដោយយកទឹកពីស្ទឹងព្រែកត្នោតមកផលិតជាទឹកស្អាត ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ចំនួន៣ខណ្ឌនៅជាយរាជធានីភ្នំពេញ ខណៈ ការផ្តល់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញមិនទាន់គ្រប់គ្រាន់នៅឡើយនោះ។

ការស្នើបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង នារសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១នេះខណៈ ដែលលោក អនុញ្ញាតឱ្យលោកឡុង ណារ៉ូ អគ្គ នាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចូលសំដែងការគួរសមនិងជំរាបរាយការណ៍ជូនពីបច្ចុប្បន្នភាពការងារនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង. បានមានប្រសាសន៍ថា លោកមិនមែនជាជំនាញពាក់ព័ន្ធនឹងការងារផលិតទឹកស្អាតនោះទេ ប៉ុន្តែអ្វីដែលលោកមើលឃើញនោះគឺ លោកចង់ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តស្ទឹង ព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅឲ្យ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌ៣នៅជាយក្រុង ក្នុងនោះមានខណ្ឌកំបូលខណ្ឌ ខណ្ឌដង្កោនិងខណ្ឌពោធិ៍សែនជ័យ។ ការងារនេះលោកឃួង ស្រេង ស្នើឲ្យខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសហការជាមួយនឹងក្រសួងធនធានទឹក ដើម្បីសិក្សា។

ក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានណែនាំដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ពិសេសលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវណែនាំអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យពីការយកតម្លៃទឹកស្អាតពីបងប្អូនកម្មករ កម្មការិនី នៅតាមផ្ទះជួល ដោយលោកស្នើឲ្យអាជ្ញាធរធ្វើយ៉ាងណាសម្របសម្រួលជាមួយ ម្ចាស់ផ្ទះជួល ដើម្បីកុំឱ្យពួកគាត់យកតម្លៃទឹកស្អាតថ្លៃហួសហេតុពេក គឺត្រឹមតែយកតម្លៃផ្ទះជួលបានហើយ កុំយកចំណេញពីទឹកប្រើប្រាស់ថែមទៀត។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា មានកម្មករកម្មការិនីរោងចក្រប្រមាណជាង៦០ម៉ឺននាក់បាននិងកំពុងបំពេញការងារនៅតាមបណ្តារោងចក្រនានា នៅក្នុងរាជធានីភ្នំពេញ ហើយពួកគាត់ភាគច្រើន មកជួលផ្ទះគេស្នាក់នៅ ។ក្នុងនាមជាអាជ្ញាធរយើងត្រូវគិតពីសុខទុក្ខរបស់ពួកគាត់។

ពាក់ព័ន្ធទៅនឹងការជីកកកាយទ្រូងផ្លូវដើម្បីដាក់បំពង់ទុយោទឹកស្អាត លោកឃួង ស្រេង ក៏បានជំរុញឲ្យជំនាញពាក់ព័ន្ធមានរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងមន្ទីសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវធ្វើការជួសជុលឡើងវិញឲ្យត្រឹមត្រូវតាមលក្ខណៈបច្ចេក ទេស ដែលអាចទទួលយកបាន ក្រោយពីការជីកដាក់បំពង់ទុយោទឹកស្អាតរួចរាល់ ។

...

ក្រោយជំនួបនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានទទួល អំណោយពីអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ ដើម្បីយកទៅឧបត្ថមជីវភាពជូនប្រជាពលរដ្ឋនិងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ បានឧបត្ដម្ភមករដ្ឋបាលរាជធានីភ្នំពេញ នូវអង្ករចំនួន២០តោន អាល់កុល២០កាន និងម៉ាស់ចំនួន២០,០០០ម៉ាស់៕. ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print