អតីតកីឡាករក្រុមArsenal, Barcelona និងជម្រើសជាតិហុល្លង់ត្រូវបានតែងតាំងជាអ្នកចាត់ការទូរទៅថ្មី របស់ក្លិប Rangers

ចែករំលែក៖

ក្លិបបាល់ទាត់យក្សរបស់ស្កុតឡេន Rangers បានសម្រេចជ្រើសរើសយកលោក  Giovanni van Bronckhorst មកធ្វើជាអ្នកចាត់ការទូរទៅថ្មី ដើម្បីជំនួសតំណែងរបស់ Steven Gerrard ដែលបានចាកចេញពីដឹកនាំក្រុម Aston Villaនៅក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេសវិញ។

Giovanni van Bronckhorst មានវ័យ៤៦ឆ្នាំសញ្ជាតិហុល្លង់ ធ្លាបបានលេងឲ្យក្រុមធំៗដូចជា Arsenal និង Barcelona ហើយគាត់ក៏ធ្លាប់លេងឲ្យក្រុមRangersផ្ទាល់ផងដែរនៅចន្លោះឆ្នាំ ១៩៩៨ដល់ឆ្នាំ២០០១។

ចំណែកក្នុងអាជីពជាកីឡាករបាល់ទាត់របស់ជម្រើសជាតិវិញគាត់ធ្លាប់លេងឲ្យជម្រើសជាតិហុល្លង់ចំនួន១០៦ដង ហើយលេងលើកចុងក្រោយនៅWorld Cupឆ្នាំ២០១០។

ក្នុងនាមជាអ្នកដឹកនាំក្លិបបាល់ទាត់វិញ Giovanni van Bronckhorstក៏ធ្លាប់បានដឹកនាំក្រុម  Feyenoord ឈ្នះជើងឯកកំពូលរបស់ហុល្លង់ ហើយការងារចុងក្រោយរបស់គាត់គឺដឹកនាំក្រុម Guangzhou R&Fនៅក្នុងប្រទេសចិន។ លោក Van Bronckhorstបាននិយយាថា “ខ្ញុំពិតជាមានសំណាងណាស់ដែលបានក្លាយទៅជាអ្នកចាត់ការទូរទៅទី១៧របស់ក្លិបRangers។” ប្រភពរូបៈ https://www.dailymail.co.uk/sport

ដោយ៖ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print