ភ្នំពេញ : នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះនូវចំរៀងមួយបទ មានអត្ថន័យធំធេង ជាមួយទំនុកច្រៀង បង្ហាញពីភាព “ស្វាគមន៍ទេសចរវ៉ាក់សាំង”។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា, ស្ថិតក្នុងបរិបទដែលប្រទេសយើង ពោរពេញដោយសន្តិភាព ប្រជាពលរដ្ឋយើងអាចធ្វើដំណើរនៅគ្រប់ទឹសទីទាំងអស់ ដោយពុំមានការភ័យខ្លាចដូចសម័យសង្គ្រាមនោះឡើយ ។
សូមបញ្ជាក់ថា, ផលនៃសន្តិភាព ដែលផ្តើមចេញពីនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ជាបិតាស្ថានិកនោះ បានជ្រាបចូលដល់ប្រជាជនគ្រប់ៗរូប ហើយផលនេះ ក៏បានបញ្ជ្រាបចូលគ្រប់ចរន្តសេដ្ឋកិច្ច ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋយើង កើនឡើងជាបន្តបន្ទាប់ ឈានទៅកាត់បន្ថយភាពក្រីក្រ ជាជំហ៊ានៗដោយពុំដឹងខ្លួន ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសចាប់បើកប្រទេសឡើងវិញលើគ្រប់គ្រប់វិស័យ ដោយផ្តើមទទួលទេសចរណ៍វ៉ាក់សាំង ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ ក្នុងនោះ ប៉ូលសំខាន់នៃខេត្តព្រះសីហនុ និងតំបន់កោះមួយចំនួន ត្រូវបានកំណត់ក្នុងគោលដៅទេសចរណ៍ផងដែរ ។
តាមរយៈបទចម្រៀងខាងក្រោមនេះ បងប្អូនជនរួមជាតិ នឹងបានឃើញពីទេសភាពដ៏ល្អត្រកាល បែបធម្មជាតិរបស់កម្ពុជាយេីងសុទ្ធសាធ ដែលជាមរតគ្មានពីរនៅលើពិភពលោកនេះ ។
សម្តេចតេជោ ហ៊ុនសែន ក៏សូមអោយបងប្អូនជនរួម គឺសូមរីករាយស្ដាប់ និងទស្សនាជាមួយចម្រៀងមួយបទក្រោមចំណងជើងថា “កោះរ៉ុងចាំស្នេហ៍” ៕
ដោយ : សុខ ខេមរា