ភ្នំពេញ ៖ នេះបេី យោង តាម ប្រភពព័ត៌មាន ពីរដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា គិតត្រឹមម៉ោង ១៧ និង០០នាទីថ្ងៃសៅរ៍ទី២០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ថា ក្នុងថ្ងៃនឹងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី៣ នេះឃើញថា ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់បានបន្តរមក លេងកម្សាន្តតាមបណ្តោយសួនច្បារ នានា ពិសេសសួនច្បារ មុខព្រះបរមរាជវាំង ដោយពួកគាត់បានពាក់ម៉ាស់ រក្សាគម្លាតសង្គមបានជាយ៉ាងត្រឹមត្រូវ ពិសេសប្រើប្រាស់អាល់កុលលាងដៃជាប្រចាំ ផងដែរ ចំពោះប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត ហើយពុំមាន ម៉ាសពាក់ អាជ្ញាធរខណ្ឌ បានជូនម៉ាសគាត់ម្នាក់មួយ ដើម្បីពាក់ផងដែរ ។
សាលារាជធានីភ្នំពេញ នៅតែបន្ត បិទផ្លវលេខ ១៨៤ ដល់ ២៤០ ជុំវិញព្រះបរមរាជវាំង ដើម្បីមានទីធ្លាធំទូលាយ សម្រួលដល់ការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ដដែល ។
រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកំសាន្តក្នុងពិធីបុណ្យអុំទូកត្រូវបន្ត អនុវត្តជាប្រចាំ នូវ វិធានការ ៣កុំ ៣ការពារ តាមប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បី បង្ការ ជម្ងឺកូវីត-19 និង សូមរក្សាទុកដាក់សំរាម ក្នុងធុងសំរាមដែរ រៀបចំដោយ ក្រុមហ៊ុនដឹកជញ្ជូនសំរាម មីសូដា អោយបានត្រឹមត្រូវ .សូមអរគុណ៕ដោយ ៖សហការី