រន្ធត់ណាស់! រយៈពេលជាង១ម៉ោងសោះ មនុស្ស២នាក់បានស្លាប់ និង២នាក់ទៀតបានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍២ក្បែគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ពិតជាចៃដន្យ និងរន្ធត់ណាស់យ៉ាងពន់ពេក ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ដ៍កម្របានកើតឡើង ដែលយ៉ាងហោចបណ្ដាលឲ្យមានមនុស្សយ៉ាងតិចចំនួន២នាក់បានស្លាប់បាត់បង់ជីវិត និង២នាក់ទៀតបានរងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងស្ទួនៗ និងក្បែគ្នា ត្រឹមរយៈពេលជាង១ម៉ោងប៉ុណ្ណុះ ។

លោក វរៈសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកស្រុកបាកាន បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ២ និង៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ១រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០០.២០០.២០១ ស្ថិតនៅភូមិក្ដីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ លោក អធិការបន្តថា មុនកើតហេតុគេឃើញរថយន្ត១គ្រឿងម៉ាក CANTER ពណ៏ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A 0265(ដឹកផ្លែឈើ)ក្នុងទិសដៅកើត លិច លុះមកដល់កន្លែងកើតហេតុបានបុកជាមួយរថយន្ត១គ្រឿងទៀតម៉ាក HIYUNDAI ពណ៏ស ពាក់ស្លាកលេខ ស្វាយរៀង 3A 1267(ដឹកស្រូវ)កំពុងធ្វើចរាចរណ៍ច្រាស់គ្នាពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរឈ្មោះ នី នីន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្អៀង ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង(ស្លាប់)ភ្លាមៗ និងអ្នករួមដំណើរឈ្មោះ រិន រុំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នារងរបួស(ធ្ងន់)ចំណែកអ្នកបើកបររថយន្តដឹកឈើរត់គេចបាត់ ។

លោក វរៈសេនីយ៍ឯក អធិការនគរបាលបន្តទៀតថា នៅវេលាម៉ោងប្រមាណ២ និង៤៥នាទី យប់ថ្ងៃដដែល ស្ថិតនៅកន្លែង និងភូមិ.ឃុំដដែល ដែលមានកម្លាតពីគ្នាចម្ងាយប្រមាណត្រឹមតែជាង៤០ម៉ែត្រប៉ុណ្ណុះ នៅគ្រាដែលអ្នកបើកបឈ្មោះ អឿន ស្នា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទទឹងថ្ងៃ ឃុំវាលពន់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រថយន្តម៉ាក HIYUNDAI ពណ៏ស ពាក់ស្លាកលេខ សៀមរាប 3A 0980 ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុបានជួបហេតុការណ៍ដែលកំពុងកើតឡើង១ករណី ធ្វើឲ្យរថយន្ត១គ្រឿងនេះរងចាំក្នុងការកកស្ទះចរាចរណ៍ តៃកុងរថយន្តបានចុះដើររកផ្លូវវាង នគរបាលចរាចរណ៍សម្រួលឲ្យបត់ក្រោយ ប៉ុន្តែពេលថយរថយន្តនេះបានធ្លាក់កង់ក្រោយចូលស្រែជាប់កំពុងប្រឹងរើ ស្រាប់តែមានរថយន្ត១គ្រឿងទៀតម៉ាក CANTER ពណ៏ស ពាក់ស្លាកលេខ បាត់ដំបង 3A 1803 ក្នុងល្បឿនលឿនដូចហោះ បើក្រុមមន្រ្តីនគរបាលដែលកំពុងអន្តរាគមនៅទីនោះ មិនរត់គេចទេច្បាស់ជាអាចរងគ្រោះទៀតផង ដែលបើកបរដោយឈ្មោះ ជា អូន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ របួសធ្ងន់ និងស្លាប់នៅពេលបញ្ជូនទៅព្យាបាល ។

លោក បញ្ជាក់ទៀតថា ភ្លាមៗនោះអ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែកជនរងគ្រោះ(ស្លាប់)បានចាក់ចែងជាក់ស្ដែង បច្ចុប្បន្ន វត្ថុតាងរថយន្តទាំងអស់រក្សាទុកជាបណ្ណោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៕ ដោយៈ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print