ប៉ូលិស​បង្ក្រាប​ និង​ដកហូត​ឧបករណ៍​នេសាទ​ខុសច្បាប់​

ចែករំលែក៖

ខេត្តរតនៈគិរី​៖​ រដ្ឋបាល​ជលផល​ស្រុក​លំ​ផាត់​ ខេត្តរតនគិរី​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​ និង​កម្លាំង​សឹក​រង​ បាន​បង្ក្រាប​ករណី​នេសាទ​ខុសច្បាប់​ ព្រមទាំង​បាន​ដកហូត​ ឧបករណ៍​នេសាទ​ខុសច្បាប់​មួយ​ចំនួន​នៅ​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០១៦​។​

​លោក​ ផាត់​ បញ្ញា​ នាយ​ផ្នែក​រដ្ឋបាល​ជលផល​លំ​ផាត់​ បាន​បញ្ជាក់​ថា​ វត្ថុ​តាង​ដែល​រឹបអូស​បាន​រួម​មាន​ ក្បាល​ឆក់​ត្រី​២​ គ្រឿង​ ម៉ូតូ​៣​គ្រឿង​ និង​អា​គុយ​២​ ស្ថិត​នៅ​ចំណុច​អូរ​កា​ឡេះ​ ភូមិ​លំ​ផាត់​ ឃុំ​ជ័យ​ឧត្តម​ ស្រុក​លំ​ផាត់​ ខេត្តរតនគិរី​។​ បច្ចុប្បន្ន​ វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​ នៅ​រដ្ឋបាល​ជលផល​ខេត្តរតនគិរី​ ដើម្បី​ចាត់ចែង​តាម​ច្បាប់​ជលផល​ ៕​

cracs

ដោយ៖ សហការី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print