មន្ទីរបរិស្ថានខេត្តព្រះសីហនុ បំផុសចលនាសំអាតអនាម័យបរិស្ថាន ក្នុងទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា ២០២១ ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ»

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ ដើម្បីបំផុសចលនាការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាម និងកាត់បន្ថយការប្រេីប្រាស់ប្លាស្ទិក​ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ​២០២១នេះ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយ និងសំអាតអនាម័យបរិស្ថានតាមបណ្តោយឆ្នេរសមុទ្រក្រុងព្រះសីហនុ ក្នុងទិវាអនាម័យបរិស្ថាន ២៣វិច្ឆិកា ដោយមានការចូលរួមពីលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ រួមនឹងអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធ លោកគ្រូ-អ្នកគ្រូ យុវជន និងសិស្ស និស្សិត។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​មន្ទីរបរិស្ថាន ខេត្តព្រះសីហនុ​។

សូមបញ្ជាក់ថា សកម្មភាពដែលរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថាន អាជ្ញាធរ អង្គភាពពាក់ព័ន្ធ និងសាធារណជនចូលរួមនៅថ្ងៃនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងបរិស្ថានឱ្យបានកាន់តែទូលំទូលាយ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតក្នុងសង្គមយើងឱ្យប្រតិបត្តិមេត្រីភាពបរិស្ថាន និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន ចួលរួមក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print