នៅក្នុងឱកាសដែលលោក Nguyen Xuan Phuc ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម និយមវៀតណាម នៅថ្ងៃទី៧ ខែមេសា នាយករដ្ឋមន្ត្រីឡាវលោក Thongsing Thammavong បានទូរស័ព្ទទៅជូនពរនាយក រដ្ឋមន្ត្រីថ្មីវៀតណាម ។
នៅក្នុងលិខិតរបស់នាយករដ្ឋមន្ត្រីឡាវបានបញ្ជាក់ថា “ខ្ញុំសូមអបអរសាទរដល់ សមមិត្តដែលត្រូវបានបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្ត្រីទាំងនោះបញ្ចាកពីទំនុកចិត្តនៅលើការដឹកនាំរបស់លោកពីសំណាក់ ប្រជាពលរដ្ឋវៀតណាមទាំងមូល”។
ជាមួយនិងបទពិសោធស៏សម្បូរបែបវៀត ណាមនិងបន្តរក្សាស្ថេរភាពនយោបាយសេដ្ឋកិច្ច ហើយជំរុញឲ្យកាន់តែរីកចំរើនទៅមុខជួយឲ្យវៀតណាមកាន់តែមានឥទ្ធិពលនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងមូល ។
ជាមួយគ្នានេះដែរនាយករដ្ឋមន្ត្រីចិនលោកលី ឃឺជាំង ក៏បានទូរស័ព្ទជូនពរដល់នាយករដ្ឋមន្ត្រីថ្មីវៀតណាមផងដែរ ។
ចាប់ពីថ្ងៃទី៧ ខែមេសានេះ លោក ង្វៀន សឹង ភុក គឺជានាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាមបន្ទាប់ពីបានទទួលការតែងតាំងជាផ្លូវការដោយមហាសន្និបាបក្ស។ លោក ង្វៀងសឹង ភុក មានវ័យ៦១ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាមនៅថ្ងៃ ទី៧ ខែមេសានេះ ក្នុងអាណត្តិដែលមាន រយៈពេល៥ឆ្នាំ។ លោក ង្វៀន ស៊ាន់ភុក ធ្លាប់ធ្វើជាអនុនាយករដ្ឋមន្ត្រីកាលពីអាណត្តិ មុន។ក្រោយបានចូលកាន់តំណែងថ្មីជាផ្លូវការនៅថ្ងៃនេះគាត់បានសច្ចាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីបំរើប្រជាជាតិវៀតណាម ។
លោកវៀន សឹង ភុក គឺជាបេក្ខជនតែម្នាក់គត់ដែលស្នើឡើងដោយគណបក្ស កុម្មុយនីស្តិវៀតណាមហើយដែលការបោះឆ្នោតនៅក្នុងមហាសន្និបាទសភាគាត់បាន ទទួលសម្លេងគាំទ្រជាង៩០%។ វាគ្មានអ្វីចំលែកទេនៅក្នុងប្រទេសកុម្មុយនីស្តិផ្តាច់ការមានគណបក្សនយោបាយតែមួយ ហើយ ដាក់ស្នើបេក្ខជនតែម្នាក់ទៀត។ អ្វីៗគឺជា ការសម្រេចរបស់ស្ថាប័នកំពូល គឺការិយាល័យនយោបាយមជ្ឈឹមបក្សដែលមាន សមាជិកទាំងអស់១៩នាក់។ ដោយឡែក លោកលោក ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនិស្តិវៀតណាមត្រូវបានគេរក្សាឲ្យនៅបន្តតំណែងដដែល ៕
ដោយ៖ ម៉ែវ សាធី