​នាយក​រដ្ឋមន្ត្រី​ឡាវ​ ចិន​ ជូនពរ​ដល់​នាយក​រដ្ឋមន្ត្រី​ថ្មី​វៀតណាម​

ចែករំលែក៖

​នៅ​ក្នុង​ឱកាស​ដែល​លោក​ Nguyen​ Xuan​ Phuc​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ជា​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​ និយម​វៀតណាម​ នៅ​ថ្ងៃ​ទី​៧​ ខែមេសា​ នាយក​រដ្ឋមន្ត្រី​ឡាវ​លោក​ Thongsing​ Thammavong​ បាន​ទូរស័ព្ទ​ទៅ​ជូនពរ​នាយក​ រដ្ឋមន្ត្រី​ថ្មី​វៀតណាម​ ។​

​នៅ​ក្នុង​លិខិត​របស់​នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​បញ្ជាក់​ថា​ “​ខ្ញុំ​សូម​អបអរសាទរ​ដល់​ សម​មិត្ត​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ ជា​នាយក​រដ្ឋមន្ត្រី​ទាំងនោះ​បញ្ចា​ក​ពី​ទំនុកចិត្ត​នៅ​លើ​ការ​ដឹកនាំ​របស់​លោក​ពី​សំណាក់​ ប្រជាពលរដ្ឋ​វៀតណាម​ទាំងមូល​”​។​

​ជាមួយ​និង​បទ​ពិសោធ​ស៏​សម្បូរ​បែប​វៀត​ ណា​ម​និង​បន្ត​រក្សា​ស្ថេ​រ​ភាព​នយោបាយ​សេដ្ឋកិច្ច​ ហើយ​ជំរុញ​ឲ្យ​កាន់តែ​រីក​ចំរើន​ទៅ​មុខ​ជួយ​ឲ្យ​វៀតណាម​កាន់តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​តំបន់​ និង​នៅ​លើ​ពិភពលោក​ ទាំងមូល​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​នាយក​រដ្ឋមន្ត្រី​ចិន​លោក​លី​ ឃឺ​ជាំ​ង​ ក៏​បាន​ទូរស័ព្ទ​ជូនពរ​ដល់​នាយក​រដ្ឋមន្ត្រី​ថ្មី​វៀតណាម​ផង​ដែរ​ ។​

​ចាប់ពី​ថ្ងៃ​ទី​៧​ ខែមេសា​នេះ​ លោក​ ង្វៀ​ន​ សឹង​ ភុ​ក​ គឺជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​វៀតណាម​បន្ទាប់​ពី​បាន​ទទួល​ការ​តែងតាំង​ជា​ផ្លូវការ​ដោយ​មហា​ស​ន្និ​បា​បក្ស​។​ លោក​ ង្វៀ​ង​សឹង​ ភុ​ក​ មាន​វ័យ​៦១​ឆ្នាំ​ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​វៀតណាម​នៅ​ថ្ងៃ​ ទី​៧​ ខែមេសា​នេះ​ ក្នុង​អាណត្តិ​ដែល​មាន​ រយៈពេល​៥​ឆ្នាំ​។​ លោក​ ង្វៀ​ន​ ស៊ា​ន់​ភុ​ក​ ធ្លាប់​ធ្វើ​ជា​អនុនាយក​រដ្ឋមន្ត្រី​កាលពី​អាណត្តិ​ មុន​។​ក្រោយ​បាន​ចូល​កាន់​តំណែង​ថ្មី​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​គាត់​បាន​សច្ចា​ថា​ នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​បំរើ​ប្រជាជាតិ​វៀតណាម​ ។​

​លោក​វៀន​ សឹង​ ភុ​ក​ គឺជា​បេក្ខជន​តែ​ម្នាក់​គត់​ដែល​ស្នើ​ឡើង​ដោយ​គណបក្ស​ កុ​ម្មុ​យ​នី​ស្តិ​វៀតណាម​ហើយ​ដែល​ការ​បោះ​ឆ្នោត​នៅ​ក្នុង​មហា​ស​ន្និ​បាទ​សភា​គាត់​បាន​ ទទួល​សម្លេង​គាំទ្រ​ជាង​៩០%​។​ វា​គ្មាន​អ្វី​ចំលែក​ទេ​នៅ​ក្នុង​ប្រទេស​កុ​ម្មុ​យ​នី​ស្តិ​ផ្តាច់​ការ​មាន​គណបក្ស​នយោបាយ​តែ​មួយ​ ហើយ​ ដាក់​ស្នើ​បេក្ខជន​តែ​ម្នាក់​ទៀត​។​ អ្វីៗ​គឺជា​ ការ​សម្រេច​របស់​ស្ថាប័ន​កំពូល​ គឺ​ការិយាល័យ​នយោបាយ​ម​ជ្ឈឹ​ម​បក្ស​ដែល​មាន​ សមាជិក​ទាំងអស់​១៩​នាក់​។​ ដោយឡែក​ លោក​លោក​ ង្វៀ​ន​ ភូ​ជុង​ អគ្គលេខាធិការ​បក្ស​កុ​ម្មុ​យ​និ​ស្តិ​វៀតណាម​ត្រូវ​បាន​គេ​រក្សា​ឲ្យ​នៅ​បន្ត​តំណែង​ដដែល​ ៕​

Nguyen​ Xuan​ Phuc

ដោយ៖ ម៉ែ​វ​ សា​ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print