ចៅហ្វាយស្រុកមុខកំពូលមើលមិនឃើញទីតាំងបូមខ្សាច់របស់ឈ្មួញឈ្មោះ ឡុង ហ៊ាង បូមនៅក្បែរសាលាឃុំរការកោងទី១

ចែករំលែក៖

ខេត្តកណ្ដាល៖ ថៅកែបូមខ្សាច់ឈ្មោះ ឡុង ហ៊ាង មិនត្រឹមតែ មិនព្រឺឆ្អឹងខ្នង ខ្លាចរអានិងសម​ត្ថកិច្ចអាជ្ញាធរមូលដ្ឋានឃុំ-ស្រុកប៉ុណ្ណោះទេ ដោយសារមានការឃុបឃិតជាមួយប្រធានមន្ទីរ​រ៉ែនិងថាមពលខេត្តកណ្ដាល បុគ្គលរូបនេះ កំពុងធ្វើអាជីវកម្មបូមខ្សាច់បំពានលើច្បាប់អនុញ្ញាត​ពីក្រសួងរ៉ែនិងថាមពល មានន័យថា បូមខុសទិសដៅពីការកំណត់ដោយក្រសួងជំនាញ។

ប្រជាពលរដ្ឋនៅក្នុងឃុំរការកោងទី១ បានព្រួយបារម្ភយ៉ាងខ្លាំងពីការបាក់ស្រុតលំនៅ​ឋានរបស់ពួកគាត់ អាចនិងធ្លាក់ចូលទន្លេថ្ងៃណាមួយ បើអាជ្ញាធរ សមត្ថកិច្ចស្ថាប័នជំនាញ​មិនអើពើ ឬកំពុងទាញយកលាភសក្ការៈពីបុគ្គល ឡុង ហ៊ាង ។

អាជ្ញាធរបានបង្ហើបថា ទីតាំងបូមខ្សាច់របស់ ឡុង ហ៊ាង ហៅ ណាំហ៊ាង គឺមានទីតាំង​បូមខ្សាច់ស្ថិតនៅឯភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ដែលមានចម្ងាយខុសពីក្រសួងជំនាញអនុញ្ញាត ឆ្ងាយពីគ្នាជិត៣គីឡូម៉ែត្រឯណោះ ប៉ុន្តែករណីនេះអាចមានការសមគំនិត ឃុបឃិតរវាងឈ្មួន ឡុង ហ៊ាង ហៅ ណាំហ៊ាង ជាមួយ​នឹងចៅហ្វាយស្រុកមុខកំពូល ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត ទើប ណាំហ៊ាង យកសាឡាង​បូមខ្សាច់មកដាក់ក្បែរព្រុំប្រទល់ស្រុកកងមាស ខេត្តកំពង់ចាម ជិតបង្កើយនិងសាលា ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ថ្មីៗនេះខាងក្រសួងរ៉ែនិងថាមពល អាចនិងគ្រប់គ្រាន់រឿងប្រយោជន៍ណាមួយចំពោះ​អាជីវកម្មខ្សាច់ ទើបមិនមានវិធានការចុះត្រួតពិនិត្យទីទាំងបូមខ្សាច់នៅស្រុកមុខកំពូលរបស់​មេឈ្មួញ ឡុង ហ៊ាង​ ហើយបង្វែទិសដៅមកពិនិត្យតែបញ្ហាការជីករណ្ដៅដី ការដឹកថ្មរបស់​ក្រុមហ៊ុន និងប្រជាពលរដ្ឋធ្វើអាជីវកម្មប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះ នគរដ្រេហ្គន មិនអាចទាក់ទងបានទេពីមេឈ្មួញបូមខ្សាច់ដ៏គឃ្លើន​ល្មើសច្បាប់ ខុសទីតាំងច្បាប់កំណត់ និងមានចេតនាបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋនា​រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ៕

20160408043152

20160408043155

20160408043155 (1)

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print