លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា អញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាល​ “សមភាពយេនឌ័រ”

ចែករំលែក៖

ភ្នំពេញ : លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានអញ្ជើញជាអធិបតី ពិធីបើកវគ្គបណ្ដុះបណ្ដាល​ “សមភាពយេនឌ័រ” រៀបចំឡើងដោយអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងនាយកដ្ឋានុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ច ដែលរៀបចំវគ្គបណ្ដុះបណ្ដាលដ៏សំខាន់នៅថ្ងៃនេះសម្រាប់ជាការបន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នាចំពោះកិច្ចការសមភាពយេនឌ័រ ដោយបញ្ជូលទាំងកិច្ចការពិការភាព។
សូមបញ្ជាក់ថា, វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនៅថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំផ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងថា, យើងក៏សង្កេតឃើញផងដែរថា បន្ទុកការងារថែទាំដែលមិនបានទទួលប្រាក់កម្រៃបានដែលធ្លាក់លើស្មារបស់ស្ត្រី។ លោកបន្តថា, ៥៩%នៃស្ត្រីត្រូវបាន គេរាយការណ៍ថា បានចំណាយពេលវេលាកាន់តែច្រើនលើកិច្ចការផ្ទះចាប់តាំង ពីការរីករាលដាលនៃជំងឺកូវីដ-១៩មក។ ស្រ្តីទាំងនោះបានកំពុងប្រឈមនឹងការបាត់បង់ការងាររហូតដល់២/៣ភាគរយ។ អ្នកដែលទទួលរងផលប៉ះពាល់ ខ្លាំងបំផុតគឺស្ត្រីវ័យក្មេងដែលកំពុងចិញ្ចឹមកូនតូច។ តាមការស្រាវជ្រាវក្នុងឆ្នាំនេះ នៅលើពិភពលោកស្ត្រីចំនួន ៤៧លាននាក់បន្ថែមទៀតនឹងត្រូវប្រឈមការរស់នៅក្នុងប្រាក់ចំណូលតិចជាង១.៩០ដុល្លាក្នុងមួយថ្ងៃនិងកង្វះការងារសមរម្យ។ លើសពីនេះទៅទៀត គម្លាតយេនឌ័រឌីជីថលនឹងធ្វើឲ្យស្ត្រីមានបញ្ហាប្រឈមផងដែលដោយសារមិនមានការត្រៀមខ្លួនសម្រាប់អនាគត។

លោករដ្ឋលេខាធិការបានបន្តថា, ក្នុងបរិបទខាងលើនេះ ក្រសួងសង្គមកិច្ច នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការជួយឱ្យសម្រេចបាននូវគោលដៅ SDG ប្រកបដោយមហិច្ឆិតា រួមទាំងបញ្ហាសមភាពយេនឌ័រផងដែរ។ បញ្ហាសុខភាពបន្តពូជ ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការពង្រឹងភាពធន់របស់ស្ត្រីតាមរយៈការគាំពារសង្គម ក៏ត្រូវបានដាក់បញ្ចូលក្នុងផែនការសកម្មភាពដើម្បីប្រែក្លាយទៅជាការអនុវត្តដ៏មានប្រសិទ្ធភាព៕

...


ដោយ , សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print