មន្ទីរបរិស្ថានខេត្តសហការជាមួយ រដ្ឋបាលក្រុង ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១

ចែករំលែក៖

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១. លោក ដួង ពៅ អភិបាលរង នៃគណៈអភិបាលខេត្ត បានដឹកនាំរៀបចំប្រារព្ធពិធី ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១ ។

ដោយមានការអញ្ជើញចូលរួមលោក លោកជំទាវ លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនកុះករ។

ក្នុងឱកាសនោះដែរ លោក ដួង ពៅ អភិបាលរងខេត្ត បានធ្វើការអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថាននៅក្នុងខេត្តរបស់យើងទាំងអស់គ្នា ដោយចូលរួមធ្វើការចោលសំរាមក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ មិនត្រូវចោលសម្រាមពាសវាលពាសកាល ដែលនេះជាចំនុចដែលធ្វើអោយសោភ័ណ្ឌភាពក្នុងក្រុង ស្ទឹងត្រែង របស់យើងមានការថយចុះ និងបាត់បង់នៅការវាយតម្លៃយកពិន្ទុ ក្នុងការប្រកួតប្រជែងទីក្រុងស្អាតជាមួយនិងខេត្តគេផ្សេងៗទៀត ។

លោកអភិបាលរងខេត្ត ក៏បានជំរុញឱ្យមន្ត្រីជំនាញ ក៏ដូចជាមន្ត្រីរាជការក្នុងខេត្ត នៅតាមស្ថាប័ន នីមួយៗ សិស្សានុសិស្សទាំងអស់ ត្រូវចូលរួមទាំងអស់គ្នាក្នុងការសម្អាតបរិស្ថាន នៅតាមមូលដ្ឋានរបស់ខ្លួន ក៏ដូចជានៅតាមទីសាធារណៈឱ្យល្អស្អាតទាំងអស់គ្នា និងត្រូវជួយពន្យល់ ឬណែនាំដល់អ្នកចោលសំរាម ចោលពាសវាលពាសកាល ដើម្បីចូលរួមប្រកួតប្រចែងទីក្រុងស្អាត៕

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print