ក្រុងបាវិត : ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតសហការជាមួយស្ថាប័នចត្តាឡីស័ក និងសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញធ្វើការទទួលពលរដ្ឋខ្មែរចំនួន ០២នាក់។
សូមបញ្ជាក់ថា, នៅថ្ងៃអង្គារ ៤រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិតសហការជាមួយស្ថាប័នចត្តាឡីស័ក និងសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញធ្វើការទទួលពលរដ្ឋខ្មែរចំនួន ០២នាក់ ។
សូមបញ្ជាក់ថា, ប្រជាពលរដ្ឋខ្មែរ ទាំង២នាក់ នោះមាន ១.ឈ្មោះ យឿង អ៊ុំសុត ភេទប្រុស រស់នៅតាមទីសាធារណ:នៅទីក្រុងហូជីមិញ និង២.ឈ្មោះ រ៉ូ ចាំសឿ ភេទប្រុស ដែលបានអនុវត្តទោសរួចរាល់ ។
យោងតាមមតិណែនាំរបស់អនុគណ:កម្មការទី២ខេត្តស្វាយរៀង ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស នៅច្រកទ្វារព្រំដែន ជាលទ្ធផលអវិជ្ជមានកូវីដ-១៩ ទាំងអស់(ដោយពលរដ្ឋខាងលើពុំបានចាក់វ៉ាក់សាំងពេញលេញតាមការកំណត់ដូច្នេះតម្រូវបន្តធ្វើចត្តាឡីស័ក នៅក្រុងបាវិតតាមវិធានការរបស់អនុគណ:កម្មការទី២ ) ផងដែរ៕