(​ខ្សឹប​ដាក់​ត្រចៀក​)៖​ អាជ្ញាធរ​មិន​ហ៊ាន​ក្អក​ជាមួយ​ថៅកែ​រណ្តៅ​ដី​នៅ​ក្រុង​តា​ខ្មៅ​

ចែករំលែក៖

​គេ​រាយការណ៍​ថា​ ក្រុមហ៊ុន​របស់​លោក​សៅ​ សុធា​ កំពុង​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​ជ្រៅៗ​ក្នុងភូមិ​សាស្ត្រ​ជាយក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ដែល​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​លំនៅ​ឋាន​ ក៏​ដូច​ជា​ដី​ភូមិ​ ស្រែ​ចំការ​របស់​ប្រជាពលរដ្ឋ​ ។​ ក្រៅពី​នោះ​ រថយន្ត​ដឹក​ដី​ ធ្លាក់​រប៉ាត់រប៉ាយ​ ធ្វើ​ឲ្យ​បាត់បង់​សោ​ភណ្ឌ​ភាព​ និង​សណ្តាប់ធ្នាប់​នៅ​តាម​ផ្លូវ​សាធារណៈ​ ។​ បើ​ទោះជា​យ៉ាងនេះ​ក្តី​ អាជ្ញាធរ​មិន​ហ៊ាន​ក្អក​ជាមួយ​ក្រុមហ៊ុន​នេះ​ទេ​ ។​

​គេ​រាយការណ៍​ថា​ ក្រុមហ៊ុន​នេះ​បាន​ដឹក​អាចម៍ដី​លើស​ចំណុះ​មិន​បាន​គ្រប​តង់​ឲ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ បណ្តាល​ឲ្យ​អាចម៍ដី​ធ្លាក់​ពេញ​ផ្លូវ​ បង្ក​ជា​ធូលី​ហុយ​សំពោង​ ពេល​ដែល​មាន​អាកាសធាតុ​ក្តៅ​ហួតហែង​ ។​ ករណី​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​និយាយ​ថា​ ជា​ទ​ង្វើ​ផ្គើន​ទៅ​នឹង​បទបញ្ជា​ក្រសួងមហាផ្ទៃ​ និង​ក្រសួង​រ៉ែ​ និង​ថាមពល​ ។​ ទាំង​ការ​ជីករណ្តៅ​ដី​ជ្រៅៗ​ ទាំង​ការ​ដឹក​ជញ្ជូន​ សុទ្ធតែ​ខុស​ទៅ​នឹង​ច្បាប់​ដែល​បាន​កំណត់​ ។​ ប៉ុន្តែ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ក្រុង​តា​ខ្មៅ​ក៏​ដូច​ជា​ខេត្តកណ្តាល​ មិន​បាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​ឡើយ​ ។​ មិន​បាន​យកចិត្តទុកដាក់​ ក៏​ព្រោះតែ​បាន​លាភសក្ការៈ​ពី​ថៅកែ​រណ្តៅ​ដី​នេះ​ ។​

​ប្រភព​បាន​បន្ថែម​ទៀត​ថា​ រថយន្ត​ដឹក​ដី​ ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ សៅ​ សុធា​ បាន​ផ្ទុក​លើស​ទម្ងន់​បង្ក​ឲ្យ​ធ្លាក់​ខ្សាច់​ ធ្លាក់​ដី​រាយ​ប៉ាយ​នៅ​លើ​ផ្លូវ​សាធារណៈ​ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ និង​ប៉ះពាល់​ដល់​សុខភាព​ ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នោះ​ផង​ដែរ​ ។​ ថ្មីៗ​នេះ​ គេ​ឃើញ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​លើ​ផ្លូវជាតិ​លេខ​២​ ក្នុង​សង្កាត់​ព្រែក​ហូរ​ ក្រុង​តា​ខ្មៅ​ ហើយ​បានឃើញ​ផ្ទាល់​ភ្នែក​ថា​ ការ​ដឹក​ជញ្ជូន​របស់​ក្រុមហ៊ុន​ សៅ​ សុធា​ បំពាន​នឹង​បទបញ្ជា​ក្រសួងមហាផ្ទៃ​,​ ក្រសួង​រ៉ែ​និង​ថាមពល​ និង​ក្រសួង​សាធារណការ​ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ក្អក​នោះ​ទេ​ ៕​

21

ដោយ៖ សហការី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print