​មិន​បាន​ធ្វើ​ជា​ប្រធានាធិបតី​លោកស្រី​អ៊ុ​ង​សាន​ស៊ូ​ជី​ នៅ​តែ​អាច​ដឹកនាំ​ប្រទេស​បាន​

ចែករំលែក៖

​ការ​ដែល​បាន​ក្លាយជា​ទីប្រឹក្សា​ជាតិ​មី​ យ៉ា​ន់​ម៉ា​ធ្វើ​ឲ្យ​អំណាច​របស់​លោកស្រី​អ៊ុ​ង​ សាន​ សូ​៊​ជី​ កើនឡើង​មិន​ចាញ់​ប្រធានាធិបតី​នោះ​ឡើយ​ ។​

​មេដឹកនាំ​គណបក្ស​សម្ពន្ធជាតិ​ដើម្បី​ ប្រជាធិបតេយ្យ​ NLD​ លោកស្រី​ ស៊ូ​ជី​ មិន​ អាច​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការ​ខិតខំ​ ក្លាយជា​ប្រធានាធិបតី​មី​យ៉ា​ន​ម៉ា​ឡើយ​។​ ប៉ុន្តែ​សារព័ត៌មាន​ New​ york​ times​ បាន​ បញ្ជាក់​ថា​ ការ​ដែល​លោកស្រី​ ស៊ូ​ជី​ មិន​អាច​ក្លាយជា​ប្រ​ធានា​ធ​បិ​តី​នោះ​មិន​មាន​ន័យ​ថា​ បរាជ័យ​នោះ​ទេ​ ដោយសារ​លោកស្រី​បាន​ក្លាយជា​ទីប្រឹក្សា​ជាតិ​មាន​តំណែង​អំណាច​ មិន​ចាញ់​ប្រធានាធិបតី​ឡើយ​ឬ​ក៏​អាច​ខ្ពស់​ជាង​ប្រធានាធិបតី​ទៅ​ទៀត​ ។​

​កាលពី​ថ្ងៃ​ទី​៥​ ខែមេសា​ សភា​មី​យ៉ា​ន់​ម៉ា​បាន​អនុម័ត​តែងតាំង​លោកស្រី​ធ្វើ​ជាទី​ព្រឹក្សា​ ជាតិ​។​ នៅ​ក្នុង​ច្បាប់​ថ្មី​នោះ​មាន​៥​ជំពូក​៨​ មាត្រា​ក្នុង​នោះ​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ អាច​កាន់​តំណែង​នៅ​ក្នុង​ក្រសួង​ផ្សេងៗ​បាន​ ដូច​ជា​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​បម្រើ​ឲ្យ​ស្ថាប័ន​ប្រឹក្សា​ជាតិ​របស់​លោកស្រី​។​ លោក​ ស្រី​នឹង​ត្រូវ​ទទួលខុសត្រូវ​នៅ​មុខ​សភាជាតិ​ ក្នុង​អាណត្តិ​ជាទី​ប្រឹក្សា​ដែល​មាន​អាណត្តិ​ស្មើនឹង​ប្រធានាធិបតី​ ។​

​កាលពី​ថ្ងៃ​ទី​៣០​ ខែមីនា​ លោកស្រី​ ស៊ូ​ជី​ ត្រូវ​បាន​តែងតាំង​ធ្វើ​ជា​រដ្ឋមន្ត្រីក្រសួង​ការ​ បរទេស​និង​តំណែង​រដ្ឋមន្ត្រី​នៅ​ក្នុង​ក្រសួង​៣​ផ្សេង​ទៀត​ គឺ​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ខុទ្ទកាល័យ​ប្រធានាធិបតី​ រដ្ឋមន្ត្រីក្រសួង​អបរំ​ និង​រដ្ឋ​ មន្ត្រី​ក្រសួង​ថាមពល​និង​អ​គ្កិ​ស​នី​ ។​

​ប៉ុន្តែ​សភា​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​ទី​៥​ ខែ​ មេ​សាបាន​អនុម័ត​តាម​សំណើ​របស់​ប្រធានាធិបតី​ Htin​ Kyaw​ ពី​ការ​ផ្លាស​ប្តូរ​តំណែង​២​ ក្នុង​ចំណោម​៤​របស់​លោកស្រី​ សូ​៊​ជី​ ក្នុង​នោះ​ លោក​Myo​ Thein​ Gyi​ កាន់​តំណែង​ជា​រដ្ឋ​ មន្ត្រី​ក្រសួង​អបរំ​ និង​លោក​Pezin​ Tun​ កាន់​ តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​ថាមពល​។​ ចំណែក​ លោកស្រី​ សូ​៊​ជី​ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ទទួល​ បន្ទុក​ខុទ្ទកាល័យ​ប្រធានាធិបតី​ និង​ពេល​ នេះ​លោកស្រី​កាន់​តំណែង​ជាទី​ប្រឹក្សា​ជាតិ​ ។​

​បើ​ទោះបី​មានការ​ប្រឆាំង​ជំទាស់​ពី​កម្លាំងយោធា​ក្តី​ក៏​ទីបំផុត​លោកស្រី​ក៏​បាន​ក្លាយទៅជា​ទី​ព្រឹក្សាជាតិ​ ។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទាហាន​មី​យ៉ា​ន់​ម៉ា​បាន​ដកខ្លួន​បន្តិច​ម្តងៗ​ ចេញពី​រដ្ឋាភិបាល​ស៊ី​វិល​ ប៉ុន្តែ​តាម​ច្បាប់​ធម្មនុញ្ញ​ដែល​រដ្ឋាភិបាលយោធា​បាន​រៀបចំ​ នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​លោកស្រី​ស៊ូ​ជី​កាន់​តំណែង​ ជា​ប្រធានាធិបតី​បាន​ឡើយ​ដោយសារ​តែ​លោកស្រី​មានកូន​និង​ស្វាមី​មាន​សញ្ជាត្តិ​បរទេស​ ។​

​បើ​ទោះបី​រដ្ឋធម្មនុញ្ញ​បាន​ផ្តល់​អាទិភាព​ ដល់​យោធា​មាន​អាសនៈ​ដល់​ទៅ​១​ភាគ​៤​ ក្នុង​រដ្ឋសភា​ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ​ ប៉ុន្តែ​ លោកស្រី​ ស៊ូ​ជី​ នៅ​តែ​អនុវត្ត​គោ​លន​យោ​បាយ​ដ៏​ឆ្លាត​វៃ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជាតិ​តាម​ បែប​ប្រជាធិបតេយ្យ​ពិតប្រាកដ​ ៕​

17139213

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print