នគរបាលចរាចរណ៍នឹងចាត់វិធានការទៅលើរថយន្តឈ្នួលដាក់មនុស្សលើដំបូល

ចែករំលែក៖

ភ្នំពេញៈ​ ដើម្បីធានាបាននូវសុវត្ថិ ភាពចរាចរណ៍ក្នុងថ្ងៃចូលឆ្នាំខ្មែរនេះ នគរបាលចរាចរណ៍ក្រសួង មហាផ្ទៃបានប្រកាសនៅថ្ងៃទី៨​ ខែមេសានេះថា នឹងចាត់វិធានការចំពោះរថយន្តតាក់ស៊ីណាដែលដឹកអ្នកដំណើរ នៅលើដំបូល និងដឹកឥវ៉ាន់សំពីងសំពោង។
លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរ បាលចរាចរណ៍ និងសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ នៅថ្ងៃនេះបានប្រកាសថាចំពោះអ្នកធ្វើដំណើរចូលចិត្តអង្គុយលើដំបូល នោះគឺសមត្ថកិច្ចយើងនឹងឃាត់ឲ្យចុះសិន សឹមឲ្យធ្វើដំណើរទៀត។ ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ក៏បានអំពាវនាវឲ្យ ម្ចាស់យានយន្តត្រូវពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ មុននឹងចេញដំណើរ ត្រូវពាក់ខ្សែ ក្រវ៉ាត់ មិនត្រូវនិយាយទូរស័ព្ទ ចំណែកអ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព។
សម្តេចក្រឡាហោម ស ខេង ក៏ធ្លាប់បានលើកឡើងផងដែរថា សុំឲ្យប្រជាពលរដ្ឋចូលរួមសហការហើយកុំខឹងសម្បានឹងកងកម្លាំងសមត្ថកិច្ចនៅតាមដង ផ្លូវគឺធ្វើនេះក្នុងបំណងកុំឲ្យគ្រោះថ្នាក់ចរាចរណ៍ស្លាប់ឬពិការដោយយថាហេតុ។
ជាមួយគ្នានេះផងដែរ សម្តេចក្រ ឡាហោម ស ខេង ក៏បានដាក់បញ្ជាដល់កងកម្លាំងចរាចរណ៍និងមន្ត្រីជំនាញរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ដើម្បីឲ្យបងប្អូនពលរដ្ឋចេញដំណើរទៅលេងស្រុកឬទៅលេងទីកន្លែងកម្សាន្ត នានាប្រកបដោយសុវត្ថិភាព និង ការទទួលខុសត្រូវខ្ពស់៕

តាឡឹម

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print