ខេត្តកំពង់ឆ្នាំង : មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង សូមគោរពជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាប ថា៖ថ្មីៗនេះមានការចុះផ្សាយ របស់សារព័ត៌មានឈ្មោះ គេហទំព័រសម្លេងអច្ឆិយៈបានលើកឡើងថា(បច្ឆាជាតិទាំងតូចទាំង ធំ ត្រូវរលាយហិនហោចដោយសារមន្រ្តីដៃដប់និងឈ្មោះគេហទំព័រUMA TV ONLIEN)បានលើកឡើងថា (ស្ទិលថ្មីរបស់ សហគមន៏នេសាទនិងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបែកធ្លាយស្អុយបញ្ចាស់ខ្យល់)។
ពាក់ព័ន្ធព័ត៌មានខាងលើនេះ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង សូមធ្វើការបំភ្លឺចំពោះព័ត៌មាន នេះមានដូចតទៅ ៖
ការធ្វើនេសាទ – ដោយប្រើឧបករណ៏នេសាទបោះរបាំងធ្នូសចាប់ត្រីរបស់សហគមន៏នេសាទ គឺមានការគាំទ្រពី សមាជិកសហគមន៏នេសាទ និងអាជ្ញាធរមូលដ្ឋានភូមិ.ឃុំ.រដ្ឋបាលស្រុកនិងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីយកថវិកាជួយ ទ្រទ្រង់ដល់សហគមន៏នេសាទធានានិរន្តភាពស្បៀងម្ហូបអាហារ(ប្រហុក ផ្អក)និងក្នុងកិច្ចការគ្រប់គ្រងការពារថែរក្សាអភិរក្ស អភិវឌ្ឍន៏ ប្រភពធនធានជលផលឲ្យបានល្អប្រសើរក្នុងសហគមន៏នេសាទ ។ ចំពោះការធ្វើរបាំងផ្នួសចាប់ត្រីនារដូវបើក នេសាទចំនួន០៣ខ្នើត របស់សហព័ន្ធសហគមន៏នេសាទខេត្តកំពង់ឆ្នាំងគឺសហគមន៏នេសាទជាអ្នកធ្វើនេសាទដោយផ្ទាល់ មិនមានការលក់ឬជួលទៅឲ្យឯកជនណាមួយឡើយ … ម៉្យាងទៀតចំពោះការចោទប្រកាន់ថាមន្ត្រីជំនាញជលផលនឹង មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ឲ្យសហគមន៏នេសាទ ដើរតួដើម្បីបិទបាំងភ្នែកថ្នាក់លើ បំផ្លាញធនធានមច្ឆជាតិ នោះគឺជារឿងមិនពិតទេ ។ដោយឡែកចំពោះរូបភាពរថយន្តដឹកកូនត្រីមិនមែនស្ថិតនៅក្នុងដែនសម្ថតកិច្ចរបស់ខេត្តកំពង់ ឆ្នាំងឡើយ។
មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង សូមធ្វើការច្រានចោល និង បដិសេធទាំងស្រុងចំពោះការចុះ
ផ្សាយរបស់សារព័ត៌មានឈ្មោះគេហទំព័រសម្លេងអច្ឆិយៈ និង ឈ្មោះគេហទំព័របMATV ONLIEN ដែលចុះផ្សាយ បំភ្លើស ការពិត ជាការបង្អួចកេរ្តិ៍ឈ្មោះមន្ត្រីជំនាញ ធ្វើឲ្យសាធារណៈជន មានការភ័ន្តច្រឡំ ។
អាស្រ័យហេតុនេះ សូមសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និង ស្វាគមន៍សហការគ្រប់បណ្ដាញសារព័ត៌មានទាំងអស់ ក្នុងន័យរិះគន់ស្ថាបនា ដើម្បីចូលរួមការពារ អភិរក្សធនធានជលផល អោយបានគង់វង្ស៕