អំណោយដ៏ថ្លៃថ្លារបស់​​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី ត្រូវបានចែកជូនដល់កងកម្លាំងជួរមុខ​ ទិសទី២​ យោធភូមិភាគទី​៥​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ឧត្តមសេនីយ៍ទោ​ សេង​ ធារិន​ មេបញ្ជាការរង​ នាយសេនា ធិការ​ យោធភូមិភាគទី​៥​ អញ្ជើញ​ចុះសំណេះសំណាលសួរសុខទុក្ខ​ និងនាំយកគ្រឿងឧបភោគ​បរិភោគដែលជាអំណោយ ដ៏ថ្លៃថ្លារបស់​​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​អគ្គមេបញ្ជាការរងនៃកងយោធពល ខេមរភូមិន្ទ​ មេបញ្ជាការ​កងទ័ពជេីងគោក​ និងលោកជំទាវ​ ជូនដល់កងកម្លាំង​ ដែលកំពុងបំពេញភារកិច្ច​ទប់ស្កាត់​ពលករ​ឆ្លង ដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩​ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ​ ក្នុងភូមិសាស្រ្ត​ទិសទី២​ យោធភូមិភាគទី៥។

 ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជា ការកងពលតូចថ្មើរជើងលេខ៥៣ បានមានកិត្តិយស និងសេចក្តីសោមនស្សរីក រាយក្រៃលែងដោយបានឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនា ធិការ យោធភូមិភាគទី៥ បានផ្តល់កិត្តិ យស អញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលសាកសួរសុខទុក្ខ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ព ជើងគោក ចែកជូនកងកម្លាំងប្រដាប់អាវុធ គ្រប់ស្ថាប័នក្នុងទិសទី២ យោធភូមិភាគទី៥ ដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលក្នុងប្រទេស នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃអស់រយ:ពេល១១ខែកន្លងមក។

ជំនួសមុខអង្គពិធី និងក្នុងនាមលោកផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនៅ ពេលនេះ ជាពិសេស ក៏សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការរង នៃកងយោធពលខេមរភូមិន្ទ មេ បញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយដ៏ច្រើនសន្ធឹកសន្ធាប់ ជូនកង កម្លាំង។

នេះសបញ្ជាក់ថា លោកមេបញ្ជាការបានយកចិត្តទុកដាក់ជាប់ជានិច្ច នូវសុខទុក្ខកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងបេសកកម្មបំពេញភារកិច្ចទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះដែរ លោកមេ បញ្ជាការក៏បានរាយការណ៍ជូនអធិបតីអំពីលទ្ធផលរយ:ពេល១១ខែកន្លងមក ដែលកងកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ សហការជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ដែលលទ្ធផលទប់ស្កាត់ពលករលួចឆ្លងដែនពីប្រទេសថៃ និងឆ្លងដែនពីប្រទេសកម្ពុជាទៅប្រទេសថៃបានចំនួន១៦.៤៦០ នាក់ ក្នុងនោះ ស្រីចំនួន៦.៤៦០ នាក់ និងកុមារចំនួន១.៨៣៣ នាក់៕ដោយ៖សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print