រថយន្តTUNDRA​ បុករថយន្តPRUISនិងម៉ូតូមួយគ្រឿងដែលកំពុងបត់ឆ្លងផ្លូវ៦០ម៉ែត្រ​ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ​ ៖​ រថយន្ត​Toyota priusមួយគ្រឿង​ និងម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតកំពុងបត់ឆ្វេងឆ្លងផ្លូវ​ ស្រាប់តែត្រូវរថយន្តTundra បុក​ពីចំហៀងពេញទំហឹង​ និងខ្ទាតទៅបុកម៉ូតូ​ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។
​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៧​ និង៥០នាទីយប់​ ថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងច្រកចូលផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។
​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុនោះគឺ​ មានរថយន្ត​Toyota prius​មួយគ្រឿង​ ពណ៌ប្រផេះ​ ពាក់ស្លាកលេខភ្នំពេញ​ 2BD-0920 និងម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត​ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កណ្ដាល​ 1AM-4901 ដែលធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីជេីងមកត្បូង​ស្របទិសគ្នា​ បានមកបត់ឆ្វេងឆ្លងផ្លូវ​ទៅច្រកចូលផ្សារក្រមួន​បានបន្តិច​ ស្រាប់តែមានរថយន្តToyota Tundra ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2AI-2098 ដែលធ្វេីដំណេីរបញ្ច្រាស់គ្នាក្នុងល្បឿនយ៉ាងលឿន​ ហេីយបុក​Priusពីចំហៀងពេញទំហឹង​ខ្ទាតទៅបុកម៉ូតូហុងដាឌ្រីម​ បណ្ដាលឲ្យរថយន្តបង្កនិងរថយន្តរងគ្រោះរងការខូចខាតយ៉ាងដំណំ​ រីឯម៉ូតូហុងដាឌ្រីមខូចខាតបន្តិចបន្តួច​ប៉ុណ្ណោះ ។
​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ​ មានបុរសម្នាក់ជាម្ចាស់ម៉ូតូហុងដាឌ្រីមរបួសចំក្បាលបន្តិចបន្ទួច​ តែម្ចាស់រថយន្តPriusរងរបួសគួរសម្យត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ​ ។
​ ក្រោយកេីតហេតុ​ ភាគីរថយន្តបង្ក Tundra បានសម្របសម្រួលជាមួយម្ចាស់ម៉ូតូ​រងគ្រោះ​ ដោយព្រមសងថ្លៃខូចខាត​ និងថ្លៃព្យាបាលរបួសមួយចំនួនដេីម្បីបញ្ចប់រឿង​ ។ បន្ទាប់មកភាគីរថយន្តបង្ក Tundra បានព្យាយាមទាក់ទងទៅខាងរថយន្តរងគ្រោះម៉ាក​ Prius ផងដែរតែទាក់ទងមិនបាន​ ទេីបសមត្ថកិច្ចមូលដ្ឋាន​ សហការជួយសមត្ថកិច្ចជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print