រថយន្តសាំយ៉ុងដឹកបន្លែបើកលឿនបែកកង់ជ្រុលទៅបុករថយន្តស៊េរីទំនេីបពីក្រោយ​ និងរេចង្កូតទៅបុកសួនពុះចែកទ្រូងផ្លូវរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

​ ភ្នំពេញ ៖​ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធបើករថយន្តដឹកបន្លែមួយគ្រឿងក្នុងល្បឿនលឿន​ ស្រាប់តែបែកកង់ក៏រេចង្កូតទៅបុករថយន្តស៊េរីទំនើបម៉ាក​ Range roverមួយគ្រឿងពីក្រោយពេញទំហឹង​ និងធ្វេីឲ្យរថយន្តសាំយ៉ុងរេចង្កូតបុកសួនច្បារពុះចែកទ្រូងផ្លូវបន្ថែមទៀតគៀបជាប់ប្ដីប្រពន្ធពីរនាក់រងរបួសធ្ងន់ស្រាល​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយសង្គ្រោះ​ កាលពីវេលាម៉ោង១០​ និង២០នាទីយប់​ ថ្ងៃ ព្រហស្បត្តិ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ។
​ បេីតាមសម្ដីបុរសម្នាក់ដែលឃើញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាក​ Range rover ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2BL-6780 បានវៃសុីញ៉ូសុំផ្លូវអែមខាង​ ខណៈពេលនោះស្រាប់តែមានរថយន្តសាំយ៉ុង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AY-2804 ដឹកបន្លែឡេីងពេញ​បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ6A​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន​ ហេីយបានបែកកង់រេចង្កូតទៅបុករថយន្តស៊េរីទំនេីប​ Range rover ពីក្រោយពេញទំហឹងរងការខូចខាតយ៉ាងដំណំ​ រីឯរថយន្តបង្កសាំយ៉ុង​ បានរេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបន្ថែមទៀតធ្វេីឲ្យគៀបតៃកុងនិងអ្នករួមដំណេីរដែលជាប្ដីប្រពន្ធនិងគ្នា​រងរបួសធ្ងន់ស្រាល​ ។
​ ក្រោយកេីតហេតុភ្លាមៗ​ ប្រជាពលរដ្ឋបានជួយគាស់រថយន្តបង្កយកប្ដីប្រពន្ធទាំងពីរនាក់ចេញ​ និងទាក់ទងរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន​បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក​ រងចាំដោះស្រាយនៅពេលក្រោយ​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print