រថយន្តស៊េរីទំនេីបបោះពួយយ៉ាងលឿនទៅបុករថយន្តសុីទែនដឹកហ្គាសពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ៖ យុវជនម្នាក់ទំនងជាស្រវឹងស្រា បេីករថយន្តស៊េរីទំនេីបមួយគ្រឿងបោះពួយយ៉ាងលឿន ហេីយជ្រុលចង្កូតទៅបុករថយន្តសុីទែនដឹកហ្គាស ធុនធំ ពីក្រោយពេញទំហឹង បណ្ដាលឲ្យគៀបជាប់ និងផ្ទុះពោង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯតៃកុងរថយន្តរងរបួសស្រាល ។
​ ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ១១និង៤០នាទីយប់ ថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
​ តាមប្រភពព័ត៍មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ យុវជនម្នាក់បេីករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក TITANIUM ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-7734 បោះពួយយ៉ាងលឿន ក្នុងទិសដៅពីកេីតទៅលិច ខណះមកដល់ចំណុចកេីតហេតុខាងលេី ទំនងជាស្រវឹងស្រា បានរេចង្កូតជ្រុលទៅបុក រថយន្តសុីទែនដឹកហ្គាស ធុនធំ ក្បាលពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3G-6166 ពីក្រោយពេញទំហឹង បណ្ដាលឲ្យគៀបជាប់ ផ្ទុះពោង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ រីឯតៃកុងរថយន្តបង្ករ ពកក្បាល រងរបួសស្រាល ។
​ ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញឲ្យចុះមកវាស់វែង តែដោយសារតែ ភាគីខាងរថយន្តធុនធំមិនចង់វែងឆ្ងាយ ក៏ព្រមស្មេីរគ្នា ឲ្យភាគីខាងរថយន្តបង្ករ យករថយន្តទៅជួសជុលខ្លួនឯង ដេីម្បីបញ្ចប់រឿង ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print