នគរបាលខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវនិង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្តីពីករណីលួចមានស្ថានទំម្ងន់ទោស( គាស់ផ្ទះយកម៉ូតូចំនួន០២គ្រឿង )

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពករណី ( គាស់ផ្ទះយកម៉ូតូចំនួន០២គ្រឿង ) នៅថ្ងៃទី២៥ខែវិឆ្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទីយប់ នៅចំណុចផ្លូវរថភើ្លងក្រុមទី៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

_ជនរងគ្រោះឈ្មោះស្រួយ រដ្ឋា ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវ៩០៧ ក្រុម៧ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ ។

១/ជនសង្ស័យឈ្មោះ សៀង ស្រាន់ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៩ ផ្លូវរថភ្លើងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវីត ។

២/ជនសង្ស័យឈ្មោះលី សៀង ភេទប្រុសអាយុ២៨ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលក្រុម៩ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានកូវិដ ។

៣/ជនសង្ស័យឈ្មោះអ៊ុក មករា ភេទប្រុសអាយុ៣១ឆាំ្ន មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ក្រុម៩ផ្លូវរថភើ្លង ភូមិចុងខ្សាច់ សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសាធាតុញៀន) អវិជ្ជមានកូវីត ។
*សម្ភារះបាត់បង់រួមមាន:
១/ ម៉ូតូ០១គ្រឿងម៉ាកហុងដាស្គុបពីពណ៌ក្រហមសេរីឆ្នាំ២០១៨ផ្លាកលេខភ្នំពេញ1HW 5966 ។
២/ម៉ូតូ០១គ្រឿងម៉ាកហុងដាMSX ពណ៍សរ មិនចាំសា្លកលេខ ។
*សំភារះដកហូតរួមមាន:
_ម៉ូតូ០១គ្រឿងម៉ាកស៊ុយសូគីនិចពណ៍សរ សា្លកលេខភ្នំពេញ1GY0879 របស់ជនសង្ស័យ ។
_ដែកកែឆ្នៃសំប៉ែតចុងស្រួចចំនួន០១ ។

– លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់អោយដឹងថា នៅថ្ងៃទី២៥ខែវិចិ្ឆកាឆ្នាំ២០២១វេលាម៉ោង១១និង០០នាទីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុសិ្តនគរបាលទួលសងែ្ក១ ករណីបាត់ម៉ូតូចំនួន០២គ្រឿង ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះរួចកំលាំងជំនាញខណ្ឧប៉ុសិ្តធើ្វការស្រាវជ្រាវឃាត់ជនសង្ស័យចំនួន០៣នាក់ខាងលើនៅថៃ្ងទី២៦ ខែវិចិ្ឆកាឆាំ្ន២០២១ វេលាម៉ោង១និង០០នាទីរំលងអធ្រាតនៅចំណុចក្រុម៩ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១។

ចំពោះមុខអធិការដា្ឋនបន្តស្រាវជ្រាវរកបក្ខពួក+ម៉ូតូជនរងគ្រោះនិងបានកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print