ខេត្តព្រះវិហារ៖ យោងតាសេចក្តីរាយការណ៍ព័ត៌មានរបស់ប្រជាពលរដ្ឋស្រុកជ័យសែន ក៏ដូចជាអ្នកនៅក្នុងខេត្តព្រះវិហារ បានលួចបង្ហើបឱ្យដឹងថា សព្វថ្ងៃនេះល្បីសុះសាយពេញស្រុក និងខេត្តទៅហើយ ខណៈមេឈ្មួញក្នុងបទល្មើសព្រៃឈើម្នាក់គឺឈ្មោះស៉ិច កំពុងធ្វើព្យុះភ្លៀងមិនក្លាចអាជ្ញាធរមានសមត្ថកិច្ច ឬក្រសួងពាក់ព័ន្ធណាហ៊ានចុះបង្រ្កាបនោះទេ។
សេចក្តីរាយការណ៍ដដែល បាននិយាយបន្ថែមថា ឈ្មួញឈើឈ្មោះស៉ិចនេះ បានបោះពាក្យសម្តីអួតក្តែងៗប្រាប់គេឯងថាគ្មាននណាហ៊ានធ្វើអីខ្លួននោះទេ ព្រោះយើងនិយាយគ្នាត្រូវរ៉ូវអស់ហើយ។ មិនតែប៉ុណ្ណោះឈ្មួញរកស៊ីឈើរូបនេះ បានប្រើគូរកនដែលជាដៃជើងគំរាមប្រជាពលរដ្ឋណាដែលកាប់ឈើហើយមិនព្រមលក់ឲ្យខ្លួននិងរាយការណ៏ប្រាប់សមត្ថកិច្ចហើយជំនាញចុះបង្រ្កាបចាប់រួចរឹបអូសយកតែម្តង។
ជាក់ស្ដែងពលរដ្ឋបានលួចខ្សឹបប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាននគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅព្រឹកថ្ងៃសុក្រទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា៖ ជនរកស៊ីឈើឈ្មោះស៉ិចខាងលើនេះ មានដេប៉ូមួយកន្លែងនៅក្រាំងដូង ស្រុកជ័យសែន ខេត្តព្រះវិហារ។ ចំពោះទីតាំងស្តុបឈើរបស់ឈ្មោះស៉ិច ដែលប្រមូលទិញអនុផលព្រៃឈើពីប្រជាពលរដ្ធនៅស្រុកជ័យសែនខាងលើនេះខ្លះថាមានច្បាប់តែជិតផុតអាណាត់ហើយនៅតែរយះពេល៣ទៅ៤ខែទៀតប៉ុណ្ណោះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅស្រុកជ័យសែន ក៏ដូចជាអ្នករស់នៅក្នុងខេត្តព្រះវិហារ ក៏បានសំណូមពរដល់មន្ត្រីជំនាញជាពិសេសលោកអភិបាលខេត្តព្រះវិហារ មេត្តាជួយទប់ស្កាត់បុគ្គលរូបនេះផងបើមិនដូចច្នេះទេច្បាស់ជារលាយអស់ហើយព្រៃឈើ។ បន្ថែមពីនេះប្រជាពលរដ្ឋ បានបញ្ជាក់និងសង្ឃឹមយ៉ាងមុតមាំចំពោះសមត្ថកិច្ចជំនាញជាពិសេសលោកអភិបាលខេត្តព្រះវិហារតែម្តង ក្នុងការអនុវត្តវិធានការបង្ក្រាបបទល្មើសព្រៃឈើខាងលេីនេះផងដែរ។
ជុំវិញករណីនេះដែរ អង្គភាពយេីងមិនអាចសុំការទំនាក់ទំនងពីឈ្មួញឈើឈ្មោះស៉ិច នេះបានទេព្រោះគ្មានលេខទូរស័ព្ទ៕ដោយ៖ស តារា
រូបភាព៖ ឯកសារ កន្លងទៅមេឈ្មួញឈើល្បីឈ្មោះ សុិច ដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃព្រះរកា និងតំបន់ព្រៃឡង់ ចូលមកដេប៉ូនៅចំណុចអូរទីទុយ ឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ