ទីបំផុត ! បញ្ជូនខ្លួនយុវជន ជាជើងខ្លាំង ជេរប្រមាថសមត្ថកិច្ច ទៅតុលាការហើយ កាលពីម៉ោង៤រសៀលនេះ !

ចែករំលែក៖

ភ្នំពេញ : យុវជនជាសន្តិសុខ បានប្រព្រឹត្ត ជេរ ប្រមាថ សមត្ថកិច្ច កាលពីម្សិលមុិញនោះ ត្រូវបានសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនខ្លួនទៅតុលាការហើយ ដើម្បីប្រគល់់ជូនតំណាងអយ្យការបន្តនីតិវិធី ។ នេះបើតាមការបញ្ជាក់អោយដឹងពី ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។

សមត្ថកិច្ចបានបញ្ជាក់ថា, ជនបង្ក ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ដែលបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាកា​រ​ នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print