រសៀលនេះ ! សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់ដែលជេរប្រមាថ សមត្ថកិច្ច នគរបាលរាជធានីភ្នំពេញកាលពី ម្សិលមុិញ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ដែលជេរប្រមាថ និងដេញវាយ នគរបាលចរាចរណ៍នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ កាលពីម្សិលមុិញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចជិត ចេនឡា ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកសួរនាំ វិញបន្ទាប់ពីមានបញ្ជាពីអគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នេត សាវឿន។

សូមបញ្ជាក់ថា, យុវជនខាងលើត្រូវឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែវិច្ឆិកានេះ នៅចំណុចសាលមហោស្រប ចេនឡា ម្តុំផ្សារដើមគរ និងនាំខ្លួនទៅសាកសួរនៅ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ តាមនីតិវិធី ។

ក្នុងវីដេអូដែលបានចែកចាយតាមបណ្តាញសង្គមកាលពី ម្សិលមុិញបានបង្ហាញនូវយុវជនម្នាក់បានបង្ហាញការខឹង សម្បារ ជេរប្រមាថនគរបាលចរាចរណ៍ និងគំរាមប្រើ ប្រាស់ហិង្សាមកលើនគរបាលចរាចរណ៍ថែមទៀតបន្ទាប់ពី សមត្ថកិច្ចចរាចរណ៍បានចាប់ផាកពិន័យរឿងជិះបញ្ច្រាស់ និងបង្កគ្រោះថ្នាក់ចរាចរណ៍។ ករណីនេះអគ្គស្នងការ នគរបាលជាតិលោកនាយឧត្តមសេនីយ៍ នេត សាវឿន បានចាត់ទុកជាការប្រមាថមកលើសមត្ថកិច្ចនិងបញ្ជាឱ្យ មានវិធានផងដែរ។
អ្នកលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើទង្វើយុវជនអសីលធម៌នេះ បានរំលោភបំពានទៅលើមន្ត្រីរាជការសាធារណៈ ដែលជាមន្ត្រីអនុវត្តច្បាប់ ដោយការជេរ ប្រមាថ បង្ហាញពីភាពអសីលធម៌នៅក្នុងសង្គមគួរឲ្យប្រជាពលរដ្ឋស្អប់ខ្ពើមបំផុត។
ករណីនេះ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សង្ឃឹមថាមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print