លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន : កម្ពុជាកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះកូវីដបំប្លែងថ្មីពីរប្រភេទទៀតដែលកំពុងផ្ទុះឡើង

ចែករំលែក៖

ភ្នំពេញ : លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអំពាវនាវដល់ជនរួមជាតិឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្រោយពីអង្គការសុខភាពពិភពលោក(WHO) បានរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មីពីរប្រភេទទៀត កំពុងផ្ទុះឡើងតាមប្រទេសមួយចំនួននៅលើសកលលោក ហើយកម្ពុជាក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នៃមេរោគបំប្លែងថ្មីនេះផងដែរថា វានឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់កម្រិតណា ខណៈWHOអះអាងថា មេរោគបំប្លែងថ្មីទាំងពីប្រភេទនេះអាចនឹងធ្វើឲ្យប៉ះពាល់ខ្លាំងជាងមេរោគមុនៗទៅទៀត។ ការថ្លែងបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៃកិច្ចសំភាសន៍ ជាមួយទូរទស្សន៍ក្នុងស្រុក។
សូមបញ្ជាក់ថា, អង្គការសុខភាពពិភពលោកបានចាត់ទុក COVID-19 បំប្លែងខ្លួនថ្មី B.1.1.529​ ជាមេរោគព្រួយបារម្ភ​ និងដាក់ឈ្មោះ​ អូមីក្រុង​ (Omicron)​ ។ វាជាប្រភេទមេរោគបំលែងថ្មី​ ដែលឆ្លងលឿនខ្លាំងទ្វេដងជាង​ទម្រង់​ ដែលតា​ ទៅទៀត​ ។ ប្រភពរកឃេីញដំបូង​នៅប្រទេសអាហ្វ្រិកខាងត្បូង​ បន្ទាប់មករកឃេីញនៅប្រទេស​បុតស្វាណា (Botswana)​, ណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini)​ដែលជាប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក​ ។ ថ្មីៗនេះទៀតរកឃេីញចំនួនពីរករណីនៅក្រុងហុងកុងដែលធ្វេីដំណេីរត្រលប់ពីប្រទេសអាហ្វ្រិកខាងត្បូង​ និងប្រទេសដទៃទៀតដូចជា​ អ៊ុីស្រាអែល​ អង់គ្លេស​ បែលហ្សិក ។
សូមបន្តអនុវត្តន៌​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងគ្រប់ដូស​ និងដូសជំរុញ​ ។
កម្ពុជាយើងមាន កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៨៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៣០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៨៥,៨១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,២៩% ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print