ដោយសារខូចចិត្តរឿងស្នេហានារីម្នាក់ បានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ព្រោះតែខូចចិត្តរឿងស្នេហា បានសម្រេចចិត្តមកបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា បន្សល់ទុកតែកាបូបនិងស្បែកជើង១គូប៉ុណ្ណោះនៅលើស្ពាន។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ ទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ប្រភពព័ត៌មានពីមិត្តភក្ដិរបស់នារីដែលលោតទឹកសម្លាប់ខ្លួនបានឱ្យដឹងថា នារីដែលលោតទឹកសម្លាប់ខ្លួននេះមានគណនីហ្វេសប៊ុកឈ្មោះ ម៉ាក់ យ៉ាប៊ី អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្រោយតាសេត ក្បែរអូតែលសុខា។

បើតាមមិត្តភក្តិរបស់នាងបានបន្តទៀតថា នៅមុនពេលកើតហេតុ នាងបានអង្គុយហូបអាហារជាមួយមិត្តភក្តិនៅជិតអូតែលសុខារហូតដល់ម៉ោងប្រហែល១រំលងអធ្រាត្រ។ ប៉ុន្តែពួកនាងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបន្ទាប់ពីបែកគ្នាទៅផ្ទះរៀងៗខ្លួននោះ ស្រាប់តែនាងយ៉ាប៊ីបានផ្ញើវីដេអូឃើញនាងកំពុងស្ថិតនៅលើស្ពានជ្រោយចង្វា និងបានប្រាប់បែបនេះថា «អ្នកល្អពេកហើយ, អរគុណណា ពេលវេលាល្អៗ ,ចាំមើលព័ត៌មានទៅ, ទៅហើយសុំទោស»។
ក្រោយពីបានឃើញបែបនេះ នារី២នាក់ជាមិត្តភក្តិក៏បាននាំគ្នាជិះម៉ូតូមកមើលលើស្ពានជ្រោយចង្វាភ្លាមៗ ហើយក៏បានប្រទះឃើញកាបូប និងស្បែកជើងគឺជារបស់នាងយ៉ាងពិតប្រាកដ។
ជាមួយគ្នានេះផងដែរ ដោយសារតែមិនជឿថានាងមកលោតទឹកសម្លាប់ខ្លួនបែបនេះ នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Kanha Kanha ដែលប្រហែលត្រូវជាបងរាប់អានគ្នាជិតស្និទ្ធ បានបង្ហោះសារថា៖ «ឆាប់មកផ្ទះវិញមកអូន បងចាំអូនឯងនៅផ្ទះ មិត្តភក្កិគ្រប់គ្នាក៏ចាំអូនឯងនៅផ្ទះ ដែលគេបារម្ភពីអូនខ្លាំងណាស់ ឆាប់មកផ្ទះវិញមកណាអូន កុំធ្វើអញ្ចឹងអី បងមិនជឿថាអូនធ្វើអញ្ចឹងទេ អូនជាមនុស្សមួយដែលរឹងមាំខ្លាំងណាស់ បងរង់ចាំអូនឯងនៅផ្ទះណា មានរឿងអី យើងដោះស្រាយជាមួយមិត្តភក្កិ ឬក៏បងទៅណាអូន កុំធ្វើអញ្ចឹងណា មកផ្ទះវិញមកអូន អាណិតប៉ាម៉ាក់អូននៅផ្ទះអត់ ឬក៏យាយតាណាអូន ឆាប់មកផ្ទះវិញមក»។
តែទោះជាយ៉ាងណា មិត្តភក្តិគ្រប់គ្នារង់ចាំមើលគ្រប់៤០ម៉ោង ប្រសិនបើនារីខាងលើ មិនវិលមកផ្ទះវិញទេ គឺមានតែជិះទូកស្វែងរកទេ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print