អាជ្ញាធរចម្រុះនៃខណ្ឌចំការមន ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់និងអនុវត្តវិធានការរដ្ឋបាលបណ្តោយផ្លូវ២៧១

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌចំការមន ចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ និងអនុវត្តវិធានការរដ្ឋបាលនៅតាមទីតាំងមុខផ្ទះមួយចំនួន ខណៈដែលការដាក់តាំងទំនិញផ្សេងៗ លក់ ដោយបានរំលោភយកចិញ្ចើមផ្លូវ ធ្វើអោយមានការកកស្ទៈចរាចរណ៍និងមិនមានផ្លូវសំរាប់អ្នកថ្មើរជើងធ្វើដំណើរ។
ការចុះអនុវត្តវិធានការរដ្ឋបាលធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដឹកនាំដោយលោកយស យុទ្ធី អភិបាលរងខណ្ឌចំការមនដែលមានការចូលរូមពីកម្លាំងអាជ្ញាធរចម្រុះរបស់ខណ្ឌចូលរូមចុះរៀបចំសណ្តាប់ធ្នាប់និងអនុវត្តវិធានការដ្ឋាបាលចំពោះប្រជាពលរដ្ឋដែលរំលោភយកចិញ្ចើមផ្លូវតាមបណ្តោយផ្លូវ២៧១ ចាប់ពីចំនុចច្រមុះជ្រូកក្បាលថ្នល់រហូតដល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌចំការមន។
លោកយស យុទ្ធី អភិបាលរងខណ្ឌចំការមន បានប្រាប់អោយដឹងថាការចុះធ្វើវិធានការ រដ្ឋបាលនៅពេលនេះយោងតាមសេចក្តីជូនដំណឹងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញស្តី ពីការរៀបចំសណ្តាប់ធ្នាប់លើផ្លូវទាំង១១ខ្សែរនៅក្នុងរាជធានីភ្នំពេញ ដូច្នេះនោព្រឹកនេះអាជ្ញាធរចម្រុះបានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់និងធ្វើវិធានការរដ្ឋបាល ចាប់ដកហូតសម្ភារៈមួយចំនួនដែលនៅតែគគ្លើនដាក់តាំងលក់ដោយរំលោភយក ចិញ្ចើមផ្លូវសាធារណៈ។ ការចុះធ្វើការរៀបចំសណ្តាប់ធ្នាប់នៅព្រឹកនេះ ក្រៅពីការអនុវត្តវិធានការរដ្ឋបាលក្នុងនាមអាជ្ញាធរខណ្ឌចំការមនក្រោមការបញ្ជាផ្ទាល់ពីលោក ថេង សុថុលអភិបាលខណ្ឌ ក៏បានណែនាំនិងអោយ អោយប្រជាពលរដ្ឋមួយចំនួនតូចដែលនៅតែបន្តរំលោភចិញ្ចើមផ្លូវដាក់ តាំងលក់ទំនិញផ្សេងៗធ្វើកិច្ចសន្យាឈប់អោយដាក់តាំងលក់ទំនិញ ដែលអាចបង្កជាការកកស្ទៈចរាចរណ៍ បាត់បង់សោភ័ណ្ឌភាពទីក្រុងនិងសណ្តាប់ធ្នាប់តាមដងផ្លូវផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាកត្តាសំខាន់ ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យ តាមដងផ្លូវ។ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចជ្រើសរើសយកផ្លូវសំខាន់ៗ ចំនួន១១ខ្សែ ធ្វើជាអាទិភាពគំរូ សម្រាប់អនុវត្តវិធានការដោះស្រាយចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចរាចរណ៍បានល្អប្រសើរ សូមបងប្អូនប្រជាពលរដ្ឋ គណៈបញ្ជាការគ្រប់ខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ចចូលរួមអនុវត្តន៍ តាមសេចក្ដីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

...

ដោយ៖  ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print