ខេត្តតាកែវ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតខណៈជិះម៉ូតូបានជួបនឹងឧបទ្ទវហេតុហេតុគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្ត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣ និង១៥នាទីយប់ថ្ងែទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ត្រង់ចំនុចផ្លូវបំបែកជាបួន ស្តិតនៅក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ក្នុងទិសដៅ ក្វែងទិសគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកសេរ៉ុស ពណ៌ប្រផេះគ្មានស្លាកលេខ មានឈ្មោះម៉ែន កែវ អាយុ៥៧ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងផ្លុង សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បេីកបរពីត្បូងទៅជេីង មកដល់ចំណុចកេីតហេតុខាងលេីបានបុកនឹងគូទរថយន្ត ម៉ាកអីណូ ពណ៌ស្លាទុំ ពាក់ស្លាកលេខតាកែវ 3A 0332. ដែលបេីកបរពីទិសលិចមកកេីត បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។
ចំណែកអ្នកបេីកបររថយន្ត មិនស្គាល់អត្តសញ្ញាណ ក្រោយកេីតហេតុបានរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ជើងគោកន័យអធិការដ្ថាននគរបាលក្រុងដូនកែវបានចុះកន្លែងធ្វើការវាស់វែងទៅតាមនីតិវិធីហើយបានប្រគល់សាកសពជនរងគ្រោះឲ្យទៅបងប្អូនសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទំលាប់សាសនា ចំណែកវត្តុតាងម៉ូតូនឹងរថយន្តបានយកមករក្សាទុកនៅកន្លែងអធិការដ្ឋានក្រុងដូដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស សម