ស្ត្រីម្នាក់ជិះម៉ូតូបុកគូទរថយន្តនៅផ្លូវបំបែកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តតាកែវ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតខណៈជិះម៉ូតូបានជួបនឹងឧបទ្ទវហេតុហេតុគ្រោះថ្នាក់ចរាចរណ៍ជាមួយនឹងរថយន្ត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២៣ និង១៥នាទីយប់ថ្ងែទី២៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០២១​ ត្រង់ចំនុចផ្លូវបំបែកជាបួន​ ស្តិតនៅក្នុងភូមិស្នោរ​ សង្កាត់រកាក្នុង​ ក្រុងដូនកែវ​ ខេត្តតាកែវ​ ​ក្នុង​ទិសដៅ​ ក្វែងទិសគ្នា​ ។
​ សមត្ថកិច្ចបានឲ្យដឹងថាស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកសេរ៉ុស​ ពណ៌​ប្រផេះ​គ្មានស្លាកលេខ​ មានឈ្មោះម៉ែន​ កែវ អាយុ​៥៧ឆ្នាំ​ មុខរបរ​កសិករ​ នៅភូមិ​ត្រពាំងផ្លុង​ សង្កាត់រកាក្រៅ​ ក្រុងដូនកែវ​ ខេត្តតាកែវ​ បេីកបរ​ពីត្បូងទៅជេីង​ មក​ដល់​ចំណុច​កេីត​ហេតុ​ខាងលេីបានបុកនឹងគូទរថយន្ត​ ម៉ាកអីណូ​ ពណ៌​ស្លាទុំ​ ពាក់​ស្លាកលេខ​តាកែវ​ 3A 0332. ដែលបេីកបរពីទិស​លិច​មកកេីត​ បណ្ដាលឱ្យស្លាប់នៅនឹង​កន្លែង​កើត​ហេតុ​ ។
​ ចំណែកអ្នក​បេីកបរ​រថយន្ត​ មិនស្គាល់អត្តសញ្ញាណ​ ក្រោយកេីតហេតុបានរត់គេចខ្លួនបាត់​ ។
​ ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ជើងគោកន័យអធិការដ្ថាននគរបាលក្រុងដូនកែវបានចុះកន្លែងធ្វើការវាស់វែងទៅតាមនីតិវិធីហើយបានប្រគល់សាកសពជនរងគ្រោះឲ្យទៅបងប្អូនសាច់ញាតិទៅធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទំលាប់សាសនា ចំណែកវត្តុតាង​ម៉ូតូនឹងរថយន្ត​បានយកមករក្សាទុកនៅកន្លែងអធិការដ្ឋាន​ក្រុងដូដេីម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​ ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print