ក្មេងទំនើង៣នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនដោយមានការសង្ស័យក៏ធ្វើការឆែកឆេរខ្លួនរកឃើញដុំអិត៣ដុំ

ចែករំលែក៖

ភ្នំពេញ៖ ក្មេងទំនើង៣នាក់ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតតាមផ្លូវក្នុងមូលដ្នានដោយមានកាសង្ស័យក៏ធ្វើការឆែកឆេរខ្លួនឃើញដុំអិត៣ដុំ។ កាលពីវេលាម៉ោង១នឹង៤០នាទីយប់ឈានចូល ថ្ងៃទី៩ខែមេសា ឆ្នាំ២០១៦នៅចំណុចក្រោយមន្ទីពេទ្យរុស្សីតាមបណ្ដោយផ្លូវលេខ៤៣០ក្រុម៣៤ភូមិ៤ស្ថិតក្នុងសង្កាតទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងល្បាតនៅតាមផ្លូវក្នុងមូលដ្នានរបស់ខ្លួនស្រាប់តែប្រទះឃើញក្មេងទំនើងមួយក្រុមខាងលើកំពុងជិះម៉ូតូប្រមាណ៧គ្រឿង។ ខណៈមកដល់ចំណុចកើតខាងលើក្រុមក្មេងទំនើងហាក់ដូចជាមានការភ័យហើយនាំគ្នាជិះគេចខ្លួនធ្វើឲ្យសមត្ថកិច្ចមានការសង្ស័យក៏បាននាំគ្នាដេញតាមពីក្រោយហើយក៏បានហៅជនសង្ស័យឱ្យឈប់នៅតែមិនឈប់ទៀតក្រោយមកកម្លាំងសមត្ថកិច្ចក៏បានស្ទាក់ចាប់បានក្មេងទំនើង៣នាក់រួចធ្វើការឆែកឆេរខ្លួនទើបរកឃើញដុំអិត៣ដុំ។

ជនសង្ស័យទី១-ឈ្មោះ ម៉ក់ រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅម្ដុំទឹកល្អក់ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ ទី២-ឈ្មោះ សូរ សត្យា ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅម្ដុំទឹកល្អក់ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ និងទី៣-ឈ្មោះ
សុភា ដាវី អាយុ១៦ឆ្នាំ ភេទប្រុស ស្នាក់នៅម្ដុំទឹកល្អក់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕

20160408201614

20160408201615

20160408201610

ដោយ៖ សរស្មី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print