បារាំងៈ ផ្សារគ្រឹស្តស្មាស់បានបើកទ្វារឡើងវិញហើយ

ចែករំលែក៖

ពិព័រណ៍បុណ្យគ្រឹស្តស្មាស់នៅក្នុងទីក្រុង Strabourg ដែលជាទីតាំងពេញនិយមបំផុតសម្រាប់ពលរដ្ឋបារាំងក្នុងឱកាសបុណ្យគ្រឹស្តស្មាស់និងចូលឆ្នាំសកល។ កាលពីថ្ងៃទី ២៧ខែវិច្ឆិកា ផ្សារត្រូវបានបើកទ្វារឡើងវិញ ក្រោយរយៈពេលជាង១ឆ្នាំនៃការឆ្លងរាលដាលកូវីដ-១៩។

ប៉ុន្តែចំពោះស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មី Omicron ធ្វើឱ្យចំនួនពលរដ្ឋដែលទៅផ្សារត្រូវកាត់បន្ថយ។ តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Loivier Veranបញ្ជាក់ថា ពលរដ្ឋដែលចូលទៅក្នុងផ្សារបានគឺត្រូវតែមានកាតចាក់វ៉ាក់សាំង។
ផ្សារគ្រឹស្តស្មាស់ត្រូវបានបើកទ្វារឡើងវិញគឺជាភាពសប្បាយរីករាយរបស់មនុស្សជាច្រើន ពិសេសគឺក្រុមអាជីវករ។ ម្ចាស់ហាងលក់ទំនិញម្នាក់បាននិយាយថា «យើងពិតជាសប្បាយរីករាយណាស់ ដែលផ្សារនេះបានបើកទ្វារឡើងវិញក្រោយរយៈពេលយ៉ាងយូរបានបិទ ។ បានជួបបានឃើញមនុស្សដើរចុះឡើងក្នុងផ្សារពិតជាសប្បាយណាស់»។
ផ្សារគ្រឹស្តស្មាស់នៅ Strasbourg ភាគច្រើនលើកគ្រឿងតុបតែង ទៀន និងសម្ភារសម្រាប់ពិធីបុណ្យគ្រឹស្តស្មាស់។ ក្នុងថ្ងៃបើកផ្សារ ទាំងពលរដ្ឋបារាំង និងអ្នកទេសចរមកពីអាមេរិក បាននាំគ្នាទៅទស្សនានៅក្នុងផ្សារនិងទិញអីវ៉ាន់។
ចំណែកនៅក្នុងប្រទេសជិតខាងបារាំង គឺអាល្លឺម៉ង់ ដោយសារតែមានករណីឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មីកើនឡើងខ្ពស់ ផ្សារគ្រឹស្តស្មាស់ដែលបានឡើងគម្រោងបើកទ្វារក៏ត្រូវផ្អាកវិញ៕ ដោយសាធី

...


រូបថត៖KT.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print