កាលពីថ្ងៃទី ៨ ខែមេសា សារព័ត៌មានរុស្ស៊ីធូដេ បានផ្សាយថា ក្រុមអិស្លាមបង្កើតរដ្ឋ បានសម្លាប់ពលរដ្ឋស្លូតត្រង់ស៊ីរី១៧៥នាក់ ស្ថិតនៅក្នុងរោងចក្រស៊ីម៉ង់ត៍Badiyah ចម្ងាយពីទីក្រុងដាម៉ាកាស ប្រទេស៊ីរី ៥០គីឡូម៉ែត្រ ។
ពលរដ្ឋដែលរងការសម្លាប់ខាងលើ ស្ថិតនៅក្នុងចំណោមពលរដ្ឋ៣០០នាក់ ដែលត្រូវក្រុម IS សម្លាប់ក្រោយពេលដែលពួកគេចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមេសា ។ ជាភព្វសំណាង ពលរដ្ឋ៧៥នាក់ បានរត់គេចខ្លួនពីក្រុមអិស្លាមទាន់ពេលវេលា ។
នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ប៉ូលិសដាណឺម៉ាកបានឲ្យដឹងថា បានប្រទះឃើញជនសង្ស័យ៤នាក់ នៅទីក្រុង Copenhagen ដែលក្រុមIS បានជ្រើសរើសក្នុងការវាយប្រហារ ។
អ្វីដែលសំខាន់នោះ គឺពលរដ្ឋទាំងអស់ ត្រូវតែមានស្មារតីការពារដោយខ្លួនឯង មិនត្រូវពឹងទៅលើកម្លាំងសន្តិសុខទាំងស្រុងនោះឡើយ ទាំងនោះហើយ ទើបអាចគេចផុតពីការវាយប្រហារភេរវកម្មបាន ៕
ប្រែសម្រួល៖ ម៉ែវ សាធី