មេឃុំក្រាំងម្កាក់ត្រូវរថយន្តបុករបួសធ្ងន់បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ

ចែករំលែក៖

ខេត្តកណ្តាលៈ​ វេលាម៉ោង១៧:១៥នាទីថ្ងៃទី០៩/០៤/២០១៦ចំណុចលើកំណាត់ផ្លូវជាតិលេខ០៤ចន្លោៈគីឡូម៉ែត្រលេខ២៤~២៥មុខសាលាស្រុកអង្គស្នួលស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិង ម៉ូតូបណ្ដាលអោយរងរបួសធ្ងន់ម្នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបានអោយដឹងថាៈ​ មុនពេលកើតហេតុមានរថយន្ត០១គ្រឿងម៉ាកលុចស៊ិស (៣៣០) ពណ៏ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ ២AD ៣៦៦១បើកបរដោយឈ្មោះ​ នូ ដូរ៉ាត់ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ អាជីវករ រស់នៅផ្ទៈលេខ ២៩ បុរីជ័យជំនៈ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមាន
ជ័យ រាជធានីភ្នំពេញ បើកបរក្នុងទិសដៅពីភ្នំ ពេញទៅកំពង់សោម ។​ លុៈមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ០១គ្រឿងម៉ាក ហុងដា គុប C៩០ ពណ៍ខៀវពាក់ផ្លាកលេខ កណ្ដាល ១J ៤២៩៣ បើកបរដោយឈ្មោៈ ពេញ ផល ភេទប្រុស អាយុ ៧៦ឆ្នាំ រស់នៅភូមិ ត្រពាំងស្វាយ ឃុំក្រាំងម្កាក់​ ស្រុកអង្គស្នួល ខេត្តកណ្ដាល មុខរបរ មេឃុំ បើកបរពីទិសខាងលិចទៅទិសខាងកើត(កំពង់សោមទៅភ្នំពេញ) លើជាយផ្លូវភាគខាងជើងឆ្លងទៅខាងត្បូងក្នុងទិសដៅបញ្ច្រាសទិសគ្នា ។
សមត្ថកិច្ចបានបន្តថាៈ​ ចំពោៈរថយន្តក្រោយពេលកើតហេតុ បានបើកគេចទៅទិសខាងលិច(កំពង់សោម) លុៈដល់ចំណុចកែងផ្សារថ្នលទទឹងkm.៣១ ត្រូវសមត្ថកិច្ចឃាត់បាន ។ជនរងគ្រោះអ្នកបើកម៉ូតូនឹងជាមេឃុំក៏ បណ្ដាលអោយរងរបួសធ្ងន់។
ជនរងគ្រោៈបានបញ្ជូនទៅសំរាកព្យាបាល នៅមន្ទីរពេទ្យលោកសង្ឃ។​ ចំណែកការខូចខាត រថយន្ត០១គ្រឿងនិងម៉ូតូ០១គ្រឿងត្រូវបាន កំលាំងជំនាញបាន
យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក អង្គស្នួល ដើម្បីកសាងសំណំរឿង តាមនិតិវិធីច្បាប់៕​

image image image image

តុង​ ឡេង

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print