​តំបន់​អាស៊ី​មាន​សក្តានុពល​យ៉ាង​ខ្លាំង​លើ​វិស័យសេដ្ឋកិច្ច​មិន​អាច​ទុក​ឲ្យ​មាន​សង្គ្រាម​កើតឡើង​ឡើយ​

ចែករំលែក៖

​លោកស្រី​គ្រី​ស្ទី​ន​ ឡា​ហ្កា​ក​ អគ្គ​នាយិកា​ មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ IMF​ នៅ​ពេល​លោកស្រី​ចូលរួម​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​ការ​បោះ​ជំហាន​ទៅ​មុខ​របស់​ អាស៊ី​ដែល​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ញូ​វ​ដេ​លី​ប្រទេស​ ឥណ្ឌា​នោះ​បាន​មាន​ប្រសាសន៍​ថា​អាស៊ី​ តំណាង​ឱ្យ​៤០​ភាគរយ​នៃ​សេដ្ឋកិច្ច​សកល​ ។​

​ក្នុង​រយៈពេល​៤​ឆ្នាំទៅ​មុខ​អាស៊ី​នឹង​ជួប​កំណើនសេដ្ឋកិច្ច​ដែល​តំណាង​ឱ្យ​ពីរ​ភាគ​បី​នៃ​កំណើនសេដ្ឋកិច្ច​សកល​។​ នេះ​ជា​ការ​វាយតម្លៃ​របស់​លោកស្រី​អគ្គ​នាយិកា​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ IMF​ នៅ​ក្នុង​សន្និសីទ​ សេដ្ឋកិច្ច​ក្នុង​ប្រទេស​ឥណ្ឌា​។​ អាស៊ី​ពិត​ ជា​មាន​សក្ដានុពល​ និង​ដើរតួ​សំខាន់​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​។​ ដោយ​មើលទៅ​លើ​ តួនាទី​មិន​អាច​ខ្វះ​បាន​របស់​អាស៊ី​វិធានការ​គ្រប់យ៉ាង​ដើម្បី​ជំរុញ​កម្លាំង​សេដ្ឋកិច្ច​គឺជា​អ្វី​ដែល​ពិភពលោក​ជា​ពិសេស​តំបន់​អាស៊ី​ខ្លួនឯង​ត្រូវ​គិតគូរ​ផ្ដល់​តម្លៃ​ ។​

​នៅ​ក្នុង​ពេល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ ជួប​ការ​លំបាក​ដូច​ជា​ការ​ដើរ​ថយ​ ក្រោយ​នៃ​សេដ្ឋកិច្ច​ចិន​លុយ​ដុល្លារ​អា​មេ​រិ​ក​ឡើងថ្លៃ​ ប្រេង​ចុះថោក​ ហើយ​និង​វិបត្ដិ​សេដ្ឋកិច្ច​នៅ​រុ​ស្ស៊ី​ និង​ប្រេ​ស៊ី​ល​នោះ​វា​មាន​សារសំខាន់​ ណាស់​ដែល​អាស៊ី​ត្រូវ​តែ​ធ្វើ​កំណែទម្រង់​ រចនាសម្ព័ន្ធ​ក្នុង​តំបន់​ ក្នុង​ប្រទេស​ដើម្បី​ជំរុញ​ ឱ្យ​មានការ​ប្រកួតប្រជែង​ ការ​បង្កើត​ការងារ​ និង​ធានា​កំណើនសេដ្ឋកិច្ច​ទៅ​ថ្ងៃ​អនាគត​។​ អគ្គ​នាយិកា​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​ IMF​ នៅ​បាន​វាយតម្លៃ​ថា​ការ​ពង្រឹង​ធានា​បរិយាកាស​ល្អ​សម្រាប់​អ្នក​ធ្វើ​ជំនួញ​ហើយ​និង​ការ​ អភិវឌ្ឍ​ទីផ្សារ​ភាគហ៊ុន​គឺជា​កូនសោ​គន្លឹះ​សំខាន់​សម្រាប់​តំបន់​អាស៊ី​ទាំងមូល​។​ មួយ​ វិញទៀត​លោកស្រី​ គ្រី​ស្ទី​ន​ ឡា​ហ្កា​ក​ នៅ​បាន​ផ្ដល់​អនុសាសន៍​សម្រាប់​ប្រទេស​មហា​ យក្ស​សេដ្ឋកិច្ច​នៅ​អាស៊ី​ត្រូវ​រៀបចំ​ឱ្យ​មាន​លំនឹង​សេដ្ឋកិច្ច​ឡើង​វិញ​។​ នៅ​ប្រទេស​ ចិន​ត្រូវ​កែទម្រង់​ របៀប​គ្រប់គ្រង​ក្រុមហ៊ុន​ ចំណែក​នៅ​ជប៉ុន​ក៏​ត្រូវ​តែ​កែទម្រង់សេដ្ឋកិច្ច​ ដែរ​ និង​ការ​សាងសង់​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​ឥណ្ឌា​ ។​

​អ្នកជំនាញ​របស់​ប្រទេស​សិង្ហ​បុរី​បានឱ្យ​ ដឹង​ថា​ ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​នៅ​សត​ វត្សរ៍​ទី​២១​នោះ​នឹង​ត្រួសត្រាយ​ផ្លូវ​ដល់​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អា​ ស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ព្រមទាំង​ជួយ​ជំរុញ​យ៉ាង​ធំធេង​នូវ​សក្ដានុពល​ដើម្បី​ផ្ដល់​កំណើនសេដ្ឋកិច្ច​យ៉ាង​លឿន​ របស់​ប្រទេស​ដែល​មាន​ទីផ្សារ​កំពុង​រីក​ លូតលាស់​ ។​

​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ដួចផ្ដើម​គំនិត​ថ្មី​របស់​ ចិន​នូវ​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​នៅ​សត​ វត្សរ៍​ទី​២១​ដែល​ជា​ការយ​កមក​ប្រើ​ឡើង​វិញ​ នូវ​ផ្លូវ​សមុទ្រ​សម្រាប់​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ចិន​សម័យ​បុរាណ​ និង​ពិភពលោក​ទាំងមូល​នោះ​លោក​ Zhaeo​ Heong​ អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​ឯ​វិទ្យាស្ថាន​សម្រាប់​សិក្សា​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ ក្នុង​ប្រទេស​សិង្ហ​បុរី​បាន​សរសេរ​នៅ​ក្នុង​អត្ថ​ បទ​មួយ​ថា​ប្រព័ន្ធ​ដឹក​ជញ្ជូន​និង​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ប្រសើរ​ដែល​ចិន​បាន​រាប់​បញ្ចូល​ក្នុង​ផែនការ​របស់​ខ្លួន​ដើម្បី​ជំរុញ​ការ​ ត​ភ្ជាប់​គ្នា​នៅ​ក្នុង​តំបន់​នោះ​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​សហគមន៍​សេដ្ឋ​ កិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ។​

​អត្ថបទ​នោះ​និយាយ​ថា​ នៅ​តែ​មាន​ភាព​ខុស​ប្លែក​គ្នា​យ៉ាង​ខ្លាំង​ចំពោះ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ ហើយ​តំបន់​នោះ​ចាំបាច់​ត្រូវ​តែ​មានការ​កែទម្រង់​និង​ការ​វិនិយោគ​ទ្រង់ទ្រាយ​ធំ​ដើម្បី​លើកកម្ពស់​ផ្លូវ​ដឹក​ជញ្ជូន​ដ៏​ទន់ខ្សោយ​នោះ​។​ អត្ថបទ​នោះ​បាន​បន្ថែម​ទៀត​ថា​របាយការណ៍​របស់​ ធនាគា​អភិវឌ្ឍន៍​អាស៊ី​បាន​ប៉ាន់​ប្រមា​ថា​ ទ្វីបអាស៊ី​ទាំងមូល​ត្រូវការ​ទឹកប្រាក់​៧៣០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ក្នុង​កា​រវិ​និ​យោ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មុន​ឆ្នាំ​២០២០​ ។​

​អត្ថបទ​នោះ​បាន​និយាយ​ថា​ ចិន​បាន​មើលឃើញ​ឱកាស​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​តំបន់​ នេះ​ ហើយ​កំពុងធ្វើការ​ងារ​លើ​គោល​ នយោបាយ​ពាក់ព័ន្ធ​ដើម្បី​ផ្ដួចផ្ដើម​គំនិត​ក្នុង​ ការ​បង្កើត​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​នៅ​សតវត្សរ៍​ទី​២១​នេះ​ ។​

​ចិន​នឹង​រួម​វិភាគទាន​ប្រាក់​ចំនួន​៤០​ពាន់​ លាន​ដុល្លារ​ដើម្បី​បង្កើត​មូលនិធិ​ផ្លូវ​ពាណិជ្ជ​ កម្ម​ដើម្បី​ពង្រឹង​កា​រត​ភ្ជាប់​គ្នា​និង​ពង្រឹង​កិច្ច​សហប្រតិបត្ដិកា​រណ៍​នៅ​ក្នុង​តំបន់​ជិតខាង​របស់​ចិន​ ។​

​លោក​ Zhaeo​ Heong​ បាន​និយាយ​ថា​មូលនិធិ​ផ្លូវ​ពាណិជ្ជកម្ម​ថ្មី​នោះ​នឹង​ត្រូវ​ប្រើប្រាស់​ដើម្បី​ផ្ដល់​ការ​វិនិយោគ​ និង​ការ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ​ដើម្បី​អនុវត្ដ​គម្រោង​ហេ​ដ្ឋា​ រចនាសម្ព័ន្ធ​ធនធាន​ កិច្ច​សហប្រតិបត្ដិការ​ផ្នែក​ឧស្សាហកម្ម​កិច្ច​សហប្រតិបត្ដិការ​ហិ​ រញ្ញ​វត្ថុ​ និង​គម្រោង​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កា​រត​ភ្ជាប់​គ្នា​សម្រាប់​ប្រទេស​នៅ​ តាម​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​ដែល​បាន​ស្នើ​ឡើង​របស់​ខ្លួន​នោះ​ ។​

​រួម​ជាមួយនឹង​រដ្ឋាភិបាល​កណ្ដាល​របស់​ ចិន​រដ្ឋាភិបាល​តំបន់​ក៏​បាន​ចូលរួម​នឹង​បេស​ ក​កម្ម​នោះ​ដែរ​។​ នៅ​ដើមខែ​ឧសភា​រដ្ឋាភិបាល​របស់​ក្រុង​ Fuzehou​ នៃ​ខេត្ដ​ Fujian​ ភាគ​និរតី​នៃ​ប្រទេស​ចិន​បាន​និយាយ​ថា​ ខ្លួន​ បាន​បង្កើត​មូលនិធិ​ចំនួន​១.៦​ពាន់​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​កម្មវិធី​ខ្សែក្រវាត់​សេដ្ឋកិច្ច​សម្រាប់​ ផ្លូវ​ពាណិជ្ជកម្ម​និង​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​ នៃ​សតវត្សរ៍​ទី​២១​នោះ​ ។​

​លោក​ Zhaeo​ បាន​សរសេរ​ថា​ ភាព​ សកម្ម​របស់​រដ្ឋាភិបាល​តំបន់​ពិតជា​ជំរុញ​ឱ្យ​ មានការ​វិនិយោគ​ថ្មីៗ​នៅ​ក្នុង​តំបន់​នេះ​ ។​

​ចំពោះ​ការ​ព្រួយបារម្ភ​ក្នុង​ចំណោម​ ប្រទេស​ខ្លះ​អំពី​តួនាទី​នាំមុខ​របស់​ចិន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​នោះ​លោក​ Zheng​ Yeongnian​ ជានា​យក​វិទ្យា​ ស្ថាន​អាស៊ី​បូព៌ា​ (Est​ Asian​ Institut)​នៅ​ក្នុង​ ប្រទេស​សិង្ហ​បុរី​បាន​និយាយ​ថា​ ចិន​មិន​ ស្វែងរក​ការ​ធ្វើ​អាណានិគម​នោះ​ទេ​។​ ប៉ុន្ដែ​ខ្លួន​មាន​បំណង​ក្នុង​ការ​បង្កើត​ឱ្យ​មាន​ស្ថានភាព​ឈ្នះ​=​ឈ្នះ​ជាមួយ​បណ្ដា​ប្រទេស​ពាក់ព័ន្ធ​នៅ​ទ្វីបអាស៊ី​អាហ្វ្រិក​និង​អា​មេ​រិ​កឡា​ទី​ន​ ។​

​លោក​ Zheng​ បាន​និយាយ​ថា​ ចិន​មានបទពិសោធន៍​ច្រើន​ក្នុង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ធនធាន​ហិរញ្ញវត្ថុ​របស់​ខ្លួន​ហើយ​ខ្លួន​អាច​ចែករំលែក​បច្ចេកវិទ្យា​និង​ ដើមទុន​ទៅ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​តាម​បណ្ដោយ​ផ្លូវ​ពាណិជ្ជកម្ម​ដែនសមុទ្រ​ ដែល​អាច​ជួយ​ជំរុញ​យ៉ាង​ធំធេង​ដល់​សក្ដានុពល​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ពួក​គេ​ ៕​

militarization-of-pacific

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print