នៅថ្ងៃស្អែកទី ១០ មេសា នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញផ្តល់កិត្តិយសប្រគល់រង្វាន់ដល់ជ័យលាភីទាំង ១០ រូប (Top-1 & Top-10) នៅវិមានសន្តិភាព

ចែករំលែក៖

ភ្នំពេញៈ​ នៅថ្ងៃស្អែកទី ១០ មេសា នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញផ្តល់កិត្តិយសប្រគល់រង្វាន់ដល់ជ័យលាភីទាំង ១០ រូប (Top-1 & Top-10) នៅវិមានសន្តិភាព។ កម្មវិធីចាប់ផ្តើមនៅម៉ោង ៩:០០ ព្រឹកគត់។ សូមអញ្ជើញសារព័ត៌មាន រួមទាំងទូរទស្សន៍ចូលរួមផងដែរ។
បេក្ខជន បេក្ខនារី Top-1 និង Top-10 ដែលនឹងមកទទួលរង្វាន់ និងប័ណ្ណសរសើរពីក្នុងកម្មវិធី “ ខ្ញុំជាយុវជនគំរូកម្ពុជា” (I am a Role Model) ទាំង១០ នាក់ គឺមានឈ្មោះដូចខាងក្រោម:

1. ប៉ែន លីហេង (វីដេអូ)
2. សៀង វិរៈ (វីដេអូ)
3. ជា រ៉ាមី (វីដេអូ)
4. ងួន លក្ខណៈ (កំណាព្យ)
5. លឿន ផូស្រីនាង (វីដេអូ)
6. នុត រត្ថា (វីដេអូ)
7. រស់ សាវី (វីដេអូ)
8. នួន សីុនឿនសំណាង (កំណាព្យ)
9. រឿត សុខុន (កំណាព្យ)
10. សុ ធារៈវង្ស (វីដេអូ)
មិនមានកំណត់ចំនួនអ្នកចូលរួមមកជាមួយជ័យលាភីឡើយ ៕​

image

ដកស្រង់ពីហ្វេសប៊ុកសម្តេច

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print