ខេត្តកណ្តាលៈករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់នៅលើស្ពានព្រែកក្ដាម(ស្ពានមិត្តភាពកម្ពុជា ចិន)បណ្តាលអោយស្ត្រីម្នាក់ជាប្រពន្ធបានស្លាប់ជាមួយនឹងកូនទើបនឹងមានអាយុ១១ខែ កាលពីវេលាម៉ោង១នឹង២០នាទីថ្ងៃទី៩ ខែមេសា ឆ្នាំ ២០១៦ស្ថិតក្នុងភូមិសាស្ត្រ ភូមិព្រែកក្ដាម
១ ឃុំកោះចិន ស្រុកពញាឮខេត្តកណ្ដាល។
គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងរវាង រថយន្តម៉ាក
HYUNDAI ពណ៌ សពាក់ស្លាកលេខភ្នំពេញ3B 3508
ប្រភេទដឹកទំនិញធុនធំនិងម៉ូតូម៉ាកHONDAdreamធុនC125ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ
1AA5073សេរី2008។
សមត្ថកិច្ចបានអោយដឹងថាៈ មុនពេលកើតហេតុនៅវេលា ថ្ងៃ ខែ ខាងលើមានយន្ដមួយគ្រឿងម៉ាកHyundaiពណ៌ សពាក់ស្លាកលេខភ្នំពេញ3B3508បើកបរឡើងលើស្ពានក្នុងទិសដៅ
ពីលិចទៅកើត(ភ្នំពេញ កំពង់ចាម)លុះមកដល់កន្លែងកើតហេតុបានគៀរម៉ូតូដែលកំពង់បើកបរស្របទិសនៅខាងមុខម៉ាកHonda
dreamធុនC125 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AA5973
បណ្ដាលអោយដួលរងគ្រោះថ្នាក់អ្នកបើកបរឈ្មោះញឹក គុណភេទប្រុស អាយុ29ឆ្នាំទីលំនៅភូមិ ត្រពាំងរាំង
ឃុំត្រពាំងរាំង ស្រុក ព្រៃឈរខេត្តកំពង់ចាម(របួសស្រាល)
អ្នករួមដំណើរប្រពន្ធឈ្មោះឈូក នី អាយុ35ឆ្នាំ(រថយន្ត
កិនស្លាប់នៅកន្លែងកើតហេតុ)-កូនឈ្មោះផាន ថាននុន
ភេទប្រុស អាយុ11ខែ(កិនស្លាប់នៅកន្លែងកើហេតុ)
ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចពីកន្លែងកើតហេតុតាមបណ្ដោយផ្លូវលំមាត់ទន្លេ
ទើបឈប់ហើយអ្នកបើកបររត់គេចខ្លួនបាត់
សពបានប្រគល់ជូនក្រុមក្រួសារមធ្យោបាយពាកពន្ធ័យកមក
រក្សាទុកនៅអធការដ្ខានដើម្បីបន្តនិតិវិធី៎៕
សុខ ខេមរា