អំពើ​ពុក​រលួយ​អង្គភាព​គយ​ និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ក៏ដូចគយកំពង់ផែស្វយ័តភ្នំពេញគ្មាន​ការ​ធ្វើ​អធិការកិច្ច​ អាចហែកប្រយោជន៍គ្នាយកលាភ?

ចែករំលែក៖

​ភ្នំពេញ​៖​ របៀប​ពុក​រលួយ​ និង​ជា​ទម្លាប់​ដ៏​អាក្រក់​របស់​មន្ត្រី​គយ​ កំពុង​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​ទៅ​លើ​អ្នក​វិនិយោគទុន​ ជា​ពិសេស​ខាង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​រោងចក្រ​វាយនភ័ណ្ឌ​នោះ​ជាដើម​(​តាម​រោងចក្រ​)​ បង្កើត​ឲ្យ​មានការ​បង់ប្រាក់​ក្រោម​តុ​ ផ្ទុយ​ពី​អ្វី​ដែល​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​ គយ​ និង​រដ្ឋាករ​កម្ពុជា​កំណែទម្រង់​ លុប​បំបាត់​ អំពើ​ពុក​រលួយ​ ជា​ពិសេស​គោលនយោបាយ​របស់​រដ្ឋាភិបាល​ តែងតែបាន​ផ្តល់​កម្លាំងចិត្ត​ដល់​អ្នក​វិនិយោគទុន​ ដើម្បី​ជា​អត្ថប្រយោជន៍​សម្រាប់​សេដ្ឋកិច្ចជាតិ​ និង​ជា​ទុន​ដ៏​មាន​សារសំខាន់​ ស្រូប​កម្លាំង​ពលកម្ម​ក្នុងស្រុក​ឲ្យ​ពលរដ្ឋ​មានការ​ងារ​ធ្វើ​ ទទួល​បាន​ប្រាក់​កម្រៃ​សម្រាប់​លើក​ស្ទួយ​ ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ។​
​ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ​បាន​លើក​ឡើង​ថា​ ការិយាល័យ​គយ​ និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ និង​គយ​ការិយាល័យ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ ការ​គ្រប់គ្រង​ប្រកបដោយ​អំពើ​ពុក​រលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​ តាម​រូបភាព​តម្រូវ​ឲ្យ​មានការ​បង់ប្រាក់​សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ​ក្នុង​មួយ​ឯកសារៗ​ ចាប់ពី​៣៥​ដុល្លារ​ទៅ​៧៥​ដុល្លារ​ នេះ​គិត​សម្រាប់​តែ​ឯកសារ​ដែល​គ្មាន​កំហុស​ ។​
​ក្រុម​អ្នក​រត់ការ​បាន​លើក​ឡើង​ពី​ការិយាល័យ​គយ​ និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ដែល​មាន​លោក​ ហ៊ី​វ​ សុធា​រិ​ទ្ធ​ ជា​ប្រធាន​ និង​ជា​ទម្លាប់​ ដែល​គាត់​ឆ្លងកាត់​នូវ​អំពើ​ពុក​រលួយ​យ៉ាង​ឆ្អឹ​ន​ឆ្អៅ​នៅ​កំពង់​ផៃ​ស្វយ័ត​ភ្នំពេញ​ ក៏​បន្ត​ប្រព្រឹត្ត​កំហុស​បែប​នេះ​ដដែល​ ។​ យ៉ាងតិច​ក្នុង​១​ឯកសារ​សម្រាប់​ទំនិញ​វិនិយោគ​នាំ​ចូល​ ត្រូវ​បង់ប្រាក់​ចំនួន​៧៥​ដុល្លារ​ ក្នុង​នោះ​ អ្នក​រត់ការ​ត្រូវ​បង្ខំចិត្ត​បង់ប្រាក់​ឲ្យ​កូនចៅ​លោក​ ហ៊ី​វ​ សុធា​រិ​ទ្ធ​ ជា​មន្ត្រី​គយ​ទទួល​ផ្នែក​នីមួយៗ​ដូច​ខាងក្រោម​៖​ ទី​១​ ត្រូវ​បង់​ចំនួន​៥​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ទទួល​ផែន​ផ្នែក​ចុះ​លេខ​ (​ឈ្មោះ​ធឿ​ន​)​ ទី​២​ បង់ប្រាក់​ចំនួន​២០​ដុល្លារ​សម្រាប់​គណនេយ្យ​ (​ឈ្នោះ​ សា​រាន់​)​ ទី​៣​ បង់ប្រាក់​ចំនួន​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​ និង​ចំនួន​១០​ដុល្លារ​ទៀត​ផ្នែក​កូនចៅ​មន្ត្រី​គយ​ខាង​ពិនិត្យ​ ទី​៤​ បង់ប្រាក់​ចំនួន​២០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក​ បញ្ចុះ​ ឯកសារ​ និង​ទី​៥​ ត្រូវ​បង់​ឲ្យ​អនុប្រធាន​ការិយាល័យ​ជា​កិច្ច​បង្ហើយ​ឯកសារ​ចំនួន​៥​ដុល្លារ​ ។​ ដោយឡែក​ចំពោះ​ទំនិញ​វិនិយោគ​នាំ​ចេញ​ ក្នុង​មួយ​ឯកសារ​ចំនួន​៣៥​ដុល្លារ​ ។​
​អំពើ​ពុក​រលួយ​នេះ​ គាបសង្កត់​ទាំង​ឯកសារ​ស្របច្បាប់​របស់​ផ្នែក​ទំនិញ​វិនិយោគ​ឧស្សាហកម្ម​វេ​យ​ន​ភ័​ណ្ឌ​ រោង​ច្រក​កាត់ដេរ​ ដោយ​ករណី​ខ្លះ​ លោក​ ហ៊ី​វ​ សុធា​រិ​ទ្ធ​ បាន​តម្រូវ​ឲ្យ​មន្ត្រី​របស់​ខ្លួន​កេងប្រវ័ញ្ច​ក្នុង​ប្រយោជន៍​ទៅ​លើ​ឯកសារ​ខុស​បច្ចេកទេស​តិចតួច​ ឬ​កិច្ច​ការងារ​ប្រញាប់​ ត្រូវ​ទាញ​យក​ប្រយោជន៍​លក្ខណៈ​ក្រោម​តុ​កាន់តែ​ច្រើន​ និង​ចង់ទៅ​ស៊ី​ញ៉េ​កន្លែង​ណា​ក៏​បាន​ ។​
​ចំពោះ​ការិយាល័យ​គយ​ និង​រដ្ឋាករ​កំពង់​ផៃ​ស្វយ័ត​ភ្នំពេញ​វិញ​ គឺ​មាន​របៀបរបប​រក​លុយ​ស្រ​ដៀង​គ្នា​ ប៉ុន្តែ​ទ​ង្វើ​ទាំង​អស់នេះ​កំពុង​តែ​ជះ​ឥទ្ធិពល​អាក្រក់​ ប៉ះពាល់​ដល់​ថ្នាក់លើ​ ក៏​ដូច​ជា​សង្គម​ជាតិ​ ជា​ពិសេស​ប៉ះពាល់​ទៅ​នឹង​អារម្មណ៍​យ៉ាង​ធ្ងន់​ ចំពោះ​អ្នក​វិនិយោគទុន​ ។​
​ពាក់ព័ន្ធ​ករណី​នេះ​ នគរវត្ត​មិន​អាច​ទាក់ទង​បាន​ទេពី​លោក​ ហ៊ី​វ​ សុធា​រិ​ទ្ធ​ ប្រធាន​ការិយាល័យ​គយ​ និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ក៏​ដូច​ជា​មេ​គយ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ នា​រសៀល​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​២០១៦​ ដោយ​គ្មាន​លេខ​ទូរស័ព្ទ​ ។​ ប៉ុន្តែ​មាន​អ្នក​រត់ការ​ជា​ច្រើន​បាន​រអ៊ូរទាំ​ក្នុង​រឿង​នេះ​ថា​ ថ្នាក់លើ​កំពុង​តែ​ទុក​ឱកាស​ឲ្យ​មន្ត្រី​គយ​ថ្នាក់​ក្រោម​អនុវត្ត​ការងារ​តាម​ទំនើងចិត្ត​ក្នុង​ប្រយោជន៍​បុគ្គល​ និង​បក្ខពួក​ជាដើម​ ៕​

image image image

ដោយសុខ​ ខេមរា​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print