​អ្នកទោស​នយោបាយ​នៅ​មី​យ៉ា​ន់​ម៉ា​នឹង​ដោះ​លែង​ក្នុង​ពេល​ឆាប់ៗ​

ចែករំលែក៖

​អ្នកទោស​នយោបាយ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ន​នឹង​ដោះ​លែង​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែល​ជា​គោលបំណង​របស់​ទីប្រឹក្សា​ជាតិ​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ លោកស្រី​អ៊ុ​ង​ សាន​ស៊ូ​ជី​។​ លោកស្រី​នឹង​ខំប្រឹង​ធ្វើការ​ដើម្បី​ ជំរុញ​ឲ្យ​គេ​ដោះ​លែង​អ្នកទោស​នយោបាយ​ និង​និស្សិត​ឲ្យ​បាន​ឆាប់​បំផុត​ ទោះជា​មិន​អាច​ក្លាយជា​ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា​ដោយសារ​តែ​រដ្ឋធម្មនុញ្ញ​មី​យ៉ា​ន់​ម៉ា​ក៏​ដោយ​។​ លោក​ ស្រី​អតីត​មេ​បក្ស​ប្រឆាំង​មី​យ៉ា​ន់​ម៉ា​បាន​ប្រកាស​រួច​ហើយ​ថា​ លោកស្រី​នឹង​មាន​អំណាច​ច្រើន​នៅ​ពីលើ​ប្រធានាធិបតី​។​

​បន្ថែម​ពីលើ​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ការិយាល័យ​ប្រធានាធិបតី​ លោកស្រី​អ៊ុ​ង​សាន​ ស៊ូ​ជី​ ទើបត្រូវ​បាន​លោក​ប្រធានាធិបតី​ថ្មី​របស់​ មី​យ៉ា​ន់​ម៉ា​ ទី​ន​ ក្យា​វ​ តែងតាំង​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ធ្វើ​ជាទី​ប្រឹក្សា​រដ្ឋ​ពិសេស​។​ មុខ​តំណែង​ ទី​៣​របស់​លោកស្រី​អ៊ុ​ង​សាន​ ស៊ូ​ជី​ នឹង​ផ្តល់​ សិទ្ធិ​ឲ្យ​លោកស្រី​មាន​ឥទ្ធិពល​ទៅ​លើ​សមាជិក​សភា​ហើយ​និង​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​នាម​ជាទី​ប្រឹក្សា​ រដ្ឋ​ពិសេស​នេះ​ហើយ​ដែល​លោកស្រី​អ៊ុ​ង​សាន​ ស៊ូ​ជី​ បាន​ចេញ​សេចក្តីថ្លែងការណ៍​ សរសេរ​ថា​ លោកស្រី​នឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​គេ​លែង​អ្នកទោស​នយោបាយ​ និង​ក្រុម​និស្សិត​ដែល​ទើបត្រូវ​បាន​ចាប់​ឃុំខ្លួន​ដោយសារ​ការ​ធ្វើ​បាតុកម្ម​និង​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ កាលពី​ខែមីនា​ ឆ្នាំ​ ២០១៥​។​

​យោង​តាម​សមាគម​ផ្តល់​ជំនួយ​ដល់​អ្នកទោស​នយោបាយ​មី​យ៉ា​ន់​ម៉ា​គិត​រហូត​ដល់​ខែ​ កុម្ភៈ​ ដើមឆ្នាំ​នេះ​មី​យ៉ា​ន់​ម៉ា​មាន​អ្នក​ ទោស​នយោបាយ​៩០​នាក់​ រីឯ​សកម្មជន​ចាប់ខ្លួន​ដោយសារ​រឿង​នយោបាយ​ និង​រឿង​ដីធ្លី​ជាង​៤០០​នាក់​ផ្សេង​ទៀត​កំពុង​រង់ចាំ​ការ​ជំនុំជម្រះ​នៅ​តុលាការ​។​ ក្នុង​ចំណោម​នោះ​មាន​និស្សិត​មី​យ៉ា​ន់​ម៉ា​៧០​នាក់​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ក្នុងអំឡុងពេល​បង្ក្រាប​ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​កំណែទម្រង់​វិស័យ​អប់រំ​នៅ​មី​យ៉ា​ន់​ម៉ា​។​

​សម្រាប់​លោកស្រី​អ៊ុ​ង​សាន​ ស៊ូ​ជី​ ដើម្បី​ ដោះ​លែង​អ្នកទោស​នយោបាយ​ និង​ជន​ដែល​ត្រូវ​ចោទប្រកាន់​ក្នុង​ផ្លូវ​នយោបាយ​គឺ​មាន​តែ​រដ្ឋ​អាជ្ញា​ទម្លាក់​ចោល​នូវ​បទ​ចោទ​ ប្រកាន់​ប្រឆាំង​នឹង​ពួក​គេ​។​ ក្នុង​នាម​ជាទី​ប្រឹក្សា​រដ្ឋ​ពិសេស​ លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ គ្មាន​សិទ្ធិ​អំណាច​ប្រកាស​លើកលែងទោស​ដូច​ជា​ប្រធានាធិបតី​នោះ​ទេ​។​ ប៉ុន្តែ​តាំងពី​គណបក្ស​របស់​លោកស្រី​ឈ្នះ​ឆ្នោត​ម៉េះ្ល​ លោកស្រី​អ៊ុ​ង​សាន​ ស៊ូ​ជី​ ដែល​មិន​អាច​ឡើង​ ធ្វើ​ជា​ប្រធានាធិបតី​ដោយសារ​រដ្ឋ​ធម្ម​ នុ​ញ្ញ​បាន​ប្រកាស​ហើយ​ថា​ អំណាច​របស់​លោកស្រី​នឹង​មាននៅ​ពីលើ​អំណាច​របស់​ប្រធានាធិបតី​ទៅ​ទៀត​។​ លោក​ប្រធានាធិបតី​បច្ចុប្បន្ន​គឺជា​មិត្តភក្តិ​ជិត​ស្និទ្ធ​ដែល​លោកស្រី​បាន​ជ្រើសរើស​ និង​ស្នើ​ឲ្យ​សភា​បោះ​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​នេះ​ ។​

​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​លោកស្រី​អ៊ុ​ង​សាន​ ស៊ូ​ជី​ មិន​បាន​បញ្ជាក់​ពី​ការ​កំណត់​ ដែល​អ្នកទោស​នយោបាយ​នឹង​ត្រូវ​ដោះ​លែង​នោះ​ទេ​។​ ប៉ុន្តែ​អន្តរាគមន៍​របស់​លោក​ ស្រី​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​វិមាន​ប្រធានាធិបតី​ធ្វើ​ឲ្យ​គេ​ជឿ​ថា​ ការ​ដោះ​លែង​ អ្នកទោស​នយោបាយ​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។​

​សូម​រំលឹក​ថា​ មុន​នឹង​ឈ្នះ​ឆ្នោត​ចូល​ដឹក​ នាំ​ប្រទេស​ លោកស្រី​អ៊ុ​ង​សាន​ ស៊ូ​ជី​ ព្រមទាំង​សមាជិក​រដ្ឋាភិបាល​សភា​មួយ​ភាគ​ធំ​ធ្លាប់​ជាប់​ក្នុង​មន្ទីរឃុំឃាំង​របស់​របប​សឹក​មី​យ៉ា​ន់​ម៉ា​។​ លោកស្រី​អ៊ុ​ង​សាន​ ស៊ូ​ជី​ផ្ទាល់​របប​សឹក​ចាប់​ដាក់​ឃុំ​ក្នុង​គេហដ្ឋាន​អស់​ រយៈពេល​១៥​ឆ្នាំ​មុន​នឹង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​នៅ​ឆ្នាំ​២០១១៕​

alg-myanmar-prisoners-jpg

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print