នាយទាហានម្នាក់បានស្លាប់ដោយជិះម៉ូតូដួលខ្លួនឯងបោកក្បាលផ្ទប់ទៅនឹងថ្នល់​ នារំលងអាធ្រាត្រនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្តាលៈ​ នាយទាហានមួយរូបបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ​ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូ​(ដួលខ្លួនឯង) កាលពីវេលាម៉ោង ០១នឹង១០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១០​ ខែមេសា​ ឆ្នាំ២០១៦ត្រង់ចំណុចមុខផ្ទះ​ លោក​ កែវ​ រ័ត្ន លើផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
​ ម៉ូតូជនរងគ្រោះម៉ាកCiti 100 ពណ៍ក្រហម(មានកញ្ចក់តែគ្មានមួកសុវត្ថិភាព) ពាក់ស្លាកលេខ ស្វាយរៀង 1C-7785​ ដោយជនរងគ្រោះជាអ្នកបើកបរខ្លួនឯងឈ្មោះអ៊ុង សាម៉ន ភេទប្រុស អាយុ៥១ឆ្នាំ(ស្លាប់)​ មុខរបរយោធា នៅអង្គភាពយោធភូមិភាគពិសេស មានទីលំនៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ បានបើកបរក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចខាងលើបានដួលដោយខ្លួនឯងបណ្តាលអោយបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ។​ បន្ទាប់ពីកើតហេតុមធ្យោបាយនឹងសពត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕​

image image

...

តុង​ ឡេង111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print