ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុករលាប្អៀរតាមចាប់ខ្លួនបាន ក្រោយពីជនសង្ស័យរូបនេះ បានគេចខ្លួនអស់រយៈពេល៤ម៉ោង ក្រោយពីបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំម្នាបានសម្រេច ។
ការចាប់ខ្លួនជនសង្ស័យនេះ ធ្វើឡើងកាលពីម៉ោងប្រមានជាង១៦ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានអោយដឹងថា ជនសង្ស័យមានឈ្មោះអ៊ុំសោភ័ណ្ឌ ហៅឌ័នភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ចំណែកក្មេងស្រីរងគ្រោះ មានអយុ៨ឆ្នាំ រស់នៅភូមិត្រពាំងអន ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតេហតុជនសង្ស័យបានជិះកង់របស់មកភូមិត្រពាំងអន ហើយបានជួបមិត្តភក្តិ ហើយបានផឹកអស់ស្រាចំនួន២កែវ រួចបានជិះកង់បន្តមកទៀតមកជួបឪពុក និង ម្តាយ ក្មេងស្រីរងគ្រោះនៅនឹងផ្ទះ រួចក៍បានទិញស្រាសផឹកអស់ចំនួន២លីត្រ ក្រោយពីផឹកអស់ស្រា ។ នៅចន្លោះវេលាម៉ោងប្រមាណជាង១៣ ជនសង្ស័យក៍បានបបួលឪពុកម្តាយ ក្មេងស្រីរងគ្រោះទៅច្រៀងខារ៉ាអូខេ ដែលនៅក្បែរនោះ ក្នុងពេលដែលឪពុក ម្តាយ ក្មេងស្រីកំពុងច្រៀងខារ៉ាអូខេឈ្មោះ អ៊ុំសោភ័ណ្ឌ ដែលជាជនសង្ស័យ ក៍ត្រឡប់មកផ្ទះក្មេងស្រីរងគ្រោះ ពេលមកដល់ឃើញ ក្មេងស្រីរងគ្រោះកំពុងប្តូរខោអាវងូតទឹក ក៍លបទៅចាប់រំលោភក្មេងស្រីរងគ្រោះរហូតដល់បានសម្រេចតែម្តង ។ ក្រោយពេលធ្វើសកម្មភាពចាប់រំលោភរួច ជនសង្ស័យបានគេចខ្លួនបាត់ ចំណែកឯក្មេងស្រីរងគ្រោះបានប្រាប់រឿងនេះដល់ ឪពុក ម្តាយ ។ ក្រោយពីបានព័តមាននេះឪពុកម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យប្តឹងទៅសមត្ថិកិច្ចមូលដ្ឋាន ពេលនោះសមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យបាននៅវេលាម៉ោងប្រមាណជាង១៦ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះពិតប្រាកដមែន ។ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ បានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


ដោយ៖ ចន្ថា
...