លោក លឹម គានហោ រដ្ឋមន្ត្រី​ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ទំនប់ពហុបំណង

ចែករំលែក៖

ខេត្តបាត់ដំបង៖ រសៀលថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ទំនប់ពហុបំណង ស្ថិតក្នុងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

ថ្លែងនៅក្នុងឱកាសចុះពិនិត្យការងារ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដូចអ្វីដែលយើងបានគ្រោងទុក មកដល់ពេលនេះ ការងារសាងសង់ទំនប់ពហុបំណង សម្រេចបានប្រមាណ ៨៨ ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមីនា ឆ្នាំ ២០១៧ ខាងមុខ ។ លោករដ្ឋមន្ត្រីបន្តថា នៅលើដងស្ទឹងសង្កែ យើងបានសាងសង់សំណង់កាត់ស្ទឹងកង្ហត រួចហើយ ។ ឆ្នាំនេះ ប្រសិនបើគ្មានសំណង់កង្ហតទេ អ្នកក្រុងបាត់ដំបងទាំងមូល គ្មានទឹកប្រើប្រាស់ទេ បច្ចុប្បន្ន គឺបានទឹកដែលទម្លាក់ពីទំនប់កង្ហតនេះហើយ យកទៅផ្គត់ផ្គង់ក្រុងបាត់ដំបង តំបន់តាមដងស្ទឹងសង្កែ និងតំបន់មួយចំនួនទៀត ។

សូមរំលឹកជូនថា គម្រោងទំនប់ពហុបំណងនេះ សាងសង់ឡើងក្រោមហិញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ។ ក្រោយពេលសាងសង់រួច ទំនប់ពហុបំណង នឹងមានលទ្ធភាពស្តុកទឹកបានប្រមាណ ២៨៦ លានម៉ែត្រគូប ដែលអាចផ្តល់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៤៧.០០០ ហិកតា និងស្រូវប្រាំង ចំនួន ១២.០០០ ហិកតា នៅក្នុងស្រុករតនមណ្ឌល បាណន់ សង្កែ និងស្រុកមោងឫស្សី ។ ទំនប់នេះ ក៏អាចទាញយកថាមពលវារីអគ្គិសនីបាន ចំនួន ១៣,២០ មេហ្គាវ៉ាត់ ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ ដល់ក្រុងបាត់ដំបង ផងដែរ ៕​

12928408_465891253602786_5121405376712315074_n

12439357_465891243602787_5379922541656226345_n

12938168_465891310269447_7323743539817675763_n

12974486_465891330269445_5113204283147803131_n

12963713_465891333602778_2835249653371592713_n

12993558_465891356936109_581053808524233981_n

12963601_465891376936107_9072404117110714101_n

12933015_465891366936108_5828739983442716417_n

12985476_465891416936103_3296359514404138403_n

12990971_465891426936102_6025552076471860161_n

12931063_465891430269435_2033356446232323766_n

944982_465891453602766_3215107631589230779_n

12936548_465891456936099_3452587560332695480_n

11244479_465891483602763_5466557891931197483_n

12932981_465891496936095_6290371119081454357_n

12938234_465891516936093_6877419807087793007_n

12928240_465891186936126_1206442639503792326_n

12928314_465891193602792_1149501786564986838_n

12963914_465891190269459_7865500567788859466_n

12974360_465891266936118_70680022468089809_n

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print