ឯកឧត្តម ជា សុផារ៉ា ផ្ញើរសាររំលែកព្រះមរណទុក្ខសូមទូលថ្វាយចំពោះព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រា បុត្រី គ្រប់ព្រះអង្គ

ចែករំលែក៖

ភ្នំពេញ : សាររំលែកមរណទុក្ខ សូមទូលថ្វាយចំពោះ

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម ម៉ារី រណឬទ្ធិ និងព្រះរាជបុត្ត បុគ្រប់ព្រះអង្គព្រះអង្គម្ចាស់ក្សត្រីយ៍ ជាទីគោរពដ៏ខ្ពង់ខ្ពស់របស់ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានសេចក្តីរន្ធត់ចិត្តឥតឧបមា ចំពោះការសោយព្រះទិវង្គតរបស់សម្តេចក្រុម នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ មហាក្សត្រ នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សា ដោយព្រះរោគាពាធ។

ការសោយព្រះទិវង្គតរបស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ដ៏ធំធេងនូវ ព្រះរាជឥស្សរជនដ៏ឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យដោយព្រះឆន្ទៈមនសិការ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូម ចូលរួមរំលែកព្រះមរណទុក្ខជាមួយ ព្រះអង្គម្ចាស់ក្សត្រីយ៍ជាព្រះជាយា និងរាជវង្សានុវង្ស ដោយ សេចក្តីសង្វេគជាទីបំផុត និងសូមវន្ទាឧទ្ទិសបួងសួងដួងព្រះវិញ្ញាណក្ខន្ធរបស់ សម្តេចក្រុមព្រះ
នរោត្តម រណឫទ្ធិ បានយាងទៅកាន់ព្រះសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម ព្រះអង្គម្ចាស់ក្សត្រីយ៍ ទ្រង់ទទួលនូវអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំយើងខ្ញុំ៕

...


ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print