រថយន្ត​ Ford Ranger បុកម៉ូតូហុងដាឌ្រីមឆ្នាំ២០២១​ នៅច្រមុះជ្រូកក្បាលថ្នល់​ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ​ ៖​ ប្រុសស្រី២នាក់រួមដំណេីរជាមួយគ្នាដោយរថយន្តមួយគ្រឿងម៉ាក​ Ford Ranger ទៅបុកម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១​ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​ កាលពីវេលាម៉ោង១០​ និង៥០នាទីយប់​ ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់​ តាមបណ្ដោយផ្លូវ២៧១​ កែងផ្លូវព្រះមុនីវង្ស​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​, មុនពេលកេីតហេតុនោះ​ គេឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០២១​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1IZ-3614 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ទិសដៅពីត្បូងមកជេីង​ និងបានឆ្លងកាត់ផ្លូវ២៧១​ពាក់កណ្ដាលផ្លូវ​ ក៏ត្រូវរថយន្តស៊េរីទំនេីបម៉ាក​ Ford Ranger ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BD-0979 បេីកបរដោយបុរសម្នាក់​ និងនារីម្នាក់រួមដំណេីរជាមួយ​ តាមបណ្ដោយផ្លូវ២៧១​ ទិសដៅពីកេីតមកលិច​ក្នុងល្បឿនលឿនល្មម​ ហេីយបុកម៉ូតូជនរងគ្រោះពីចំហៀង​ បណ្ដាលឲ្យបុរសម្នាក់ម្ចាស់ម៉ូតូរងរបួសបាក់ជេីងម្ខាង​ ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ ។ ចំណែកភាគីរថយន្ត Ford Ranger បានចាក់ចេញពីកន្លែងកេីតហេតុបាត់ស្រមោល​ ។
​ ក្រោយកេីតហេតុ​ គេសង្កេតមិនឃេីញមានភាគីរថយន្ត​ និងភាគីម៉ូតូខាងលេីចុះមកសម្របសម្រួលគ្នានោះទេ​ ទេីបសមត្ថកិច្ចមូលដ្ឋានសម្រេចឲ្យផ្នែកជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំដោះស្រាយគ្នានាពេលក្រោយ​ ៕​

...


ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print