សង្ស័យស្រវឹងស្រាបើករថយន្ត បុករះរបាំងពុះចែកទ្រូងផ្លូវ និងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី

ចែករំលែក៖

ភ្នំពេញ: បុរសជនជនជាតិបរទេសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត lexus rx330 មួយគ្រឿងក្នុងល្បឿនបានជ្រុលចង្កូតទៅបុករះរបាំងពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីកន្លងជួរនិងវៀចអស់ជាច្រើនផ្ទាំង រួមនិងបង្គោលភ្លើងផ្លូវបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី ឯរថយន្តកល់ជាប់ទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០ នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២១ នៅចំណុចមុខលានយន្តហោះពោចិនតុង តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនជាតិបរទេសម្នាក់បើករថយន្ត lexus rx330 មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BD-1586ធ្វើដំណើរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករះរបាំងពុះចែកទ្រូងផ្លូវបណ្ដាលឲ្យខ្ទាតចេញពីជួរនិងវៀចអស់ជាច្រើនផ្ទាំង រួមនឹងបង្គោលភ្លើងផ្លូវមួយដើមបាក់រាបដល់ដី ឯរថយន្តកល់ជាប់ទៅមុខលែងរួចរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុតៃកុងរថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ចំណែករថយន្តសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print