រថយន្ត Lexus បេីកគេច រថយន្ត Hilux Vigo បណ្ដាលឲ្យរេចង្កូត បុករថយន្តមួយគ្រឿង រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត Lexus RX300 ក្នុងល្បឿនលឿន បានគេចពីរថយន្ត Hilux Vigo ដែលបម្រុងនិងឆ្លងថ្នល់ បានរេចង្កូតជ្រុលទៅបុករថយន្តតាកូម៉ា មួយគ្រឿងទៀត ដែលកំពុងចតលេីចិញ្ចេីមផ្លូវ ពេញទំហឹង បណ្ដាលឲ្យរថយន្ត Lexus ដាច់កាឡេកង់ឆ្វេងផ្នែកខាងក្រោយ ផ្ទប់និងបង្គោលភ្លេីង ទៅមុខលែងរួច ។

ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង ១និង១០នាទី រំលងអធ្រាតឈានចូលថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចមុខ ក្រុមហ៊ុន ហុងដា ស្ថិតក្នុងសង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់បេីករថយន្តម៉ាក Lexus RX300 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2M-9071 ធ្វេីដំណេីរក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកេីតហេតុខាងលេី បានគេចពីរថយន្តម៉ាក Hilux Vigo ពណ៍ខ្មៅ ពាក់ស្លាកលេខ នគរបាល 2-8978 រួចក៏ រេចង្កូតជ្រុលទៅបុករថយន្តតាកូម៉ា មួយគ្រឿងទៀត ដែលកំពុងចតលេីចិញ្ចេីមផ្លូវ ពេញទំហឹង បណ្ដាលឲ្យរថយន្ត Lexus ដាច់កាឡេកង់ឆ្វេងផ្នែកខាងក្រោយ ផ្ទប់និងបង្គោលភ្លេីង ទៅមុខលែងរួច ។

ក្រោយពេលកេីតហេតុសម្ថតកិច្ចមូលដ្ឋាន បានចុះមកដល់ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចរាចរណ៍ ឲ្យចុះមកវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print