បុរសម្នាក់បើករថយន្តឡិចស៊ីសRX300ងោកមួយភាំងជ្រុលចង្កូតបុកក្បាលនាគទ្រូងផ្លូវខ្ទេចរថយន្តមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីសRX300ទាំងស្ថានភាពងងុយគេងមួយភាំង ដល់ផ្លូវបត់ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលអោយខូចខាតរថយន្តមួយកំណាត់មុខ ចំណែកទ្រូងផ្លូវពុំមានខូចខាតអ្វីទេ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣នឹង15នាទីទាបភ្លឺ នៅតាមបណ្តោយនៅផ្លូវ២៧១ ត្រង់ចំនុចស្តុបណូគា ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

តាមប្រភពត៌មានពីម្ចាស់រថយន្តឡិចស៊ីសRX300អត់ពាក់ស្លាកលេខបង្កបានប្រាប់អោយដឹងថា មុនកើតហេតុរូបគាត់ ទើបតែចេញពីញុំាអីជាមួយមិត្តភក្តិ នៅផ្លូវ២០០៤ ហើយដោយសារអស់កម្លាំងធ្វើដំណើរផ្លូវឆ្ងាយដោយទើបតែត្រលប់មកពី កំពង់សោមផង អស់កម្លាំងពេក ក៏លាមិត្តភក្តិត្រលប់ទៅផ្ទះវិញ។ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ មកដល់ចំណុចកើតហេតុបត់ឆ្វេងចូលផ្លូវ២៧១ ដោយសារគាត់ងោកមួយភាំងក៏ជ្រុលទៅបុកផ្ទប់ក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលអោយរថយន្តខ្ទេចមួយកំណាត់ផ្នែកខាងមុខ ចំណែកទ្រូងផ្លូវពុំមានរងការខូចខាតអ្វីនោះឡើយ។

image3

image2

...

image1ភ្លាមៗនោះបន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានចុះពីរថយន្តមើលការខូចខាតទ្រូងផ្លូវ តែដោយសាតែអត់មានខូចខាតអ្វីទើបគាត់ហៅរថយន្តមិត្តភក្តិរបស់គាត់មួយគ្រឿងទៀត មកសន្តោងចេញ តែត្រូវសមត្ថកិច្ចហាមឃាត់ប្រគល់អោយទៅសមត្ថកិច្ចជំនាញ។ ក្រោយកើតហេតុបន្ទាប់ពីសមត្ថកិច្ចជំនាញមកដល់ពិនិត្យអត់ឃើញមានខូចខាតអ្វីក៏ឃាត់រថយន្តនោះទៅទុកនៅអធិការដ្នាននគរបាលខណ្ឌទួលគោក ដើម្បីពិនិត្យនឹងដោះស្រាយគ្នាជាក្រោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print