ចោរលួច​គាស់​ការិយាល័យ​វិទ្យាល័យ​កំពង់ថ្ម​ លួច​កុំព្យូទ័រ​១០​គ្រឿង​ដោយ​សុវត្ថិភាព

ចែករំលែក៖

ខេត្តកំពង់ធំ​៖​ ករណី​ចោរលួច​ ប្លន់​ ល្បែងស៊ីសង​ និង​កន្ទុយលេខ​ ស្រុក​បារាយណ៍​ ត្រូវ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ក្នុង​ខេត្តកំពង់ធំ​ ដោយសារ​តែ​ ដែល​ប្រជាពលរដ្ឋ​មានការ​ភិតភ័យ​ និង​ព្រួយបារម្ភ​ពី​ទ្រព្យសម្បត្តិ​ ដែល​មាន​ករណី​ លួច​ប្លន់​ និង​ល្បែងស៊ីសង​ជា​បន្តបន្ទាប់​ ។​ ​

ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​សៅរ៍​ ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​ មាន​ករណី​ចោរ​ចូល​លួច​គាស់​ បន្ទប់​ការិយាល័យ​ របស់​វិទ្យាល័យ​កំពង់ថ្ម​ លួច​បាន​ម៉ា​ស៊ី​កុំព្យូទ័រ​ចំនួន​១០​គ្រឿង​ ហើយ​លោក​ចោរ​បាន​ដឹក​ជញ្ជូន​យក​ទៅ​ដោយ​សុវត្ថិភាព​ មិន​រំខាន​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​កំពង់ថ្ម​ ស្ថិត​នៅ​ឃុំ​កំពង់ថ្ម​ ស្រុក​ស​ន្ទុ​ក​ ខេត្តកំពង់ធំ​ឡើយ​។​ ​

សូម​បញ្ជាក់​ថា​ ចំណុច​ទីតាំង​ដែល​ក្រុម​ចោរ​ធ្វើ​សកម្មភាព​លួច​នេះ​ស្ថិត​នៅ​ព្រំប្រទល់​ ស្រុក​បារាយណ៍​ និង​ស្រុក​ស​ន្ទុ​ក​ ។​ ​

តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​ប្រចាំ​សាលា​វិទ្យាល័យ​កំពង់ថ្ម​ បាន​ឲ្យ​ដឹង​ថា​ ថ្ងៃ​ចោរ​ចូល​ធ្វើ​សកម្មភាព​ លួច​សម្ភារ​ការិយាល័យ​របស់​សាលា​វិទ្យាល័យ​កំពង់ថ្ម​នេះ​ គឺជា​យប់​ថ្ងៃ​សៅរ៍​ ចំ​ថ្ងៃ​ដែល​ពុំ​មាន​មនុស្ស​យាមកាម​ ដែល​ជា​ ថ្ងៃ​សម្រាក់​ តែ​មិន​នឹក​ស្មានថា​ ក្រុម​ចោរ​ទាំងនេះ​មាន​ ជំនាញ​ខាង​លួច​ទ្រព្យសម្បត្តិ​ និង​គាស់​ផ្ទះសំបែង​ ប្រជាពលរដ្ឋ​ បាន​យក​ទឹក​មេ​អាស៊ី​ដ​ចាក់​ចូល​រន្ធ​សោរ​ ធ្វើ​ឲ្យ​សោរ​រលួយ​ធ្លាក់​ចេញ​ ហើយ​ក្រុម​ចោរ​ទាំងនេះ​ បាន​ប្រមូល​សម្ភារៈ​របស់​សាលា​ដែល​មាន​តម្លៃ​ទៅ​ដោយ​រលូន​ ។​ ​

លោក​ ឈុ​មោះ​ តុ​ប​ធា​រិ​ទ្ធ​ នាយក​សាលា​វិទ្យាល័យ​កំពង់ថ្ម​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​បន្ទប់​ទុក​កុំ​ព្យួ​ទ័​រ​មាន​ចំនួន​២៦​គ្រឿង​តែ​ចោរ​យក​អស់​១០​គ្រឿង​ និង​ជា​អំណោយ​របស់​ក្រសួង​ បាន​ចែក​អោយ​សម្រាប់​បង្ហាត់បង្រៀន​សិស្ស​ ចំណែក​សម្ភារ​ផ្សេងៗ​ពុំ​មាន​បាត់​ទេ​ គាត់​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ ជួយ​ស្រាវជ្រាវ​រក​ ជនសង្ស័យ​ដែល​ បាន​យក​ម៉ាស៊ីន​កុំព្យូទ័រ​ទៅ​លក់​ផង​ ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕​ ប៊ុ​ន​រិ​ទ្ធី​

s1

...

s2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print