ក្រោយកិច្ចព្រមព្រៀងស្តីពិកម្មវិធីបរមាណូ អីរ៉ងមានក្តីសង្ឃឹមខ្ពស់ក្នុងការធ្វើឲ្យសេដ្ឋកិច្ចកាន់តែរីកចំរើន ពិសេសនៅក្នុងវិស័យទេសចរណ៍ ក្នុងពេលដែលប្រទេសជាច្រើនកំពុងតែសម្លឹងទីផ្សារដែលមានសក្តានុពលនៅក្នុងប្រទេសអីរ៉ង។អ្វីដែលអីរ៉ងសង្ឃឹមជាងគេនោះគឺវិស័យឧស្សាហកម្មគ្មានផ្សែងដែលនឹងទាក់ទាញអ្នកទេសចរណ៍បរទេសជាច្រើនចូលទៅកាន់អីរ៉ងទស្សនាទេសភាពវត្ថុបុរាណក៏ដូចជាវប្បធម៌ប្រពៃណីដ៏មានតម្លៃដែលពលរដ្ឋនៅជុំវិញពិភពលោកមិនបានដឹងឮ ដោយសារតែការដាក់ទណ្ឌាកម្មពីលោកខាងលិច។
ជាមួយនិងកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ រដ្ឋាភិបាលរបស់ប្រធានាធិបតី Hassan Rouhani បាននឹងកំពុងអនុវត្តគោលនយោបាយថ្មីៗជាច្រើនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ លោកកំពុងតែត្រួតពិនិត្យពីការមិនចាំបាច់វីសាដល់ទេសចរណ៍បរទេសដែលចូលទៅកាន់អីរ៉ង ។មិនត្រឹមតែប៉ុណ្ណោះក្រោយកិច្ចព្រមព្រៀងអីរ៉ងបានសម្រេចសាងសង់សណ្ឋាគាថ្មីចំនួន២០០បន្ថែមទៀតសម្រាប់ទទូលអ្នកទេសចរណ៍។
ឧបនាយករដ្ឋមន្ត្រីអីរ៉ងទទួលបន្ទុកទេសចរណ៍លោកMasourd Soltanifar បានបញ្ចាក់ថាថ្ងៃភ្លឺស្រឡះល្អកំពុងរងចាំវិស័យទេសចរណ៍នៅក្នុងប្រទេសនេះ។ លោកបន្តទៀតថា«គ្មានវិស័យណាមួយដែលរីកចំរើនខ្លាំងជាងគេនាពេលដ៏ខ្លីខាងមុខនោះគឺវិស័យទេសចរណ៍។ កិច្ចព្រមព្រៀងបរមាណូនិងការលុបចោលទណ្ឌកម្មទាំងឡាយអីរ៉ងកំពុងក្លាយជាគោលដៅសំខាន់របស់អ្នកទេសចរណ៍មកពីគ្រប់ទិសទី»។
កន្លងមកលោកSoltanifar ក៏បានប្រកាសថាអីរ៉ងនឹងពន្យាពេលវេលាទេសចរណ៍នៅក្នុងប្រទេសពី១៥ថ្ងៃឡើងដល់១ខែគិតចាប់តាំងពីដើមឆ្នាំ២០១៦ ហើយទិដ្ឋកានឹងត្រូវផ្តល់ដល់អ្នកទេសចរណតាមប្រព័ន្ធអនឡាញ។
នៅក្នុងខែកក្កដាឆ្នាំ២០១៥នេះដែរអង្គការវប្បធម៌វិទ្យាសាស្ត្រនិងអបរំរបស់អង្គការសហប្រជាជាតិUNESCO បានសម្រេចដាក់បន្ថែមទីតាំងចំនួនពីកន្លែងទៀតជាសម្បត្តិបេតិកភ័ណពិភពលោកក្នុងនោះមានទីក្រុងបុរាណ Susa និងភូមិMeymand បានសាងសង់ឡើងតាំងពីសត្សវត្សទី១៨និង១៩។
តាំងពីដើមមកអីរ៉ងជាតំបន់ទេសចរណ៍ដែលមានប្រជាប្រិយភាពបំផុតនៅតំបន់មជ្ឈឹមបូព៌ា រហូតដល់ការធ្វើបដិវត្តអីស្លាមអីរ៉ងនៅឆ្នាំ១៩៧៩ អ្នកទេសចរណ៍ក៏មិនហ៊ានចូលទៅប្រទេសអីរ៉ងនោះដែរ។
អីរ៉ងជាទីតាំងនៃវប្បធម៌បុរាណបំផុតដែលនៅសេសសល់ក្នុងនោះមានPersepolis រដ្ឋធានីនៃអណាចក្រធំបំផុតដែលពិភពលោកបានស្គាល់។ ក្រៅពីនេះនៅមានទីក្រុងIsfahanទីក្រុងShiraz មានរហ័សនាមថាទីក្រុងស្នេហា និងទីក្រុងHamadan ទីជាតាំងនៃការសម្រាកចុងក្រោយបង្អស់របស់អ្នកដែលបង្កើតវិទ្យាសាស្ត្រសម័យទំនើប។
ចំណែករដ្ឋធានីតេអីរ៉ងវិញ មានភាពល្បីល្បាញនៅតំបន់ជិះស្គីលើទឹកកក។ លោក Michael Pullman អគ្គនាយកក្រុមហ៊ុនទេសចរណWild Frontiers មានទីតាំងនៅក្នុងប្រទេសអង់គ្លេសហើយក៏ជាអ្នកនាំភ្ញៀវទៅទស្សនាក្នុងប្រទេសអីរ៉ងនិយាយថា ចាប់តាំងពីកិច្ចព្រមព្រៀងបរមាណូនាថ្ងៃទី១៤ខែកក្កដាមកអ្នកទេសចរណ៍ទៅកាន់ប្រទេសអីរ៉ងកើតឡើងលើសពីការស្មាន។កាលពីឆ្នាំ២០១៣-២០១៤ អ្នកទេសចរណ៍ប្រមាណ១៥០នាក់ប៉ុណ្ណោះបានទៅកាន់ប្រទេសអីរ៉ង។ប៉ុន្តែនៅក្នុងឆ្នាំ២០១៥នេះពិសេស៥ខែចុងក្រោយនឹងមានអ្នកទេសចរណ៍រាប់សិបពាន់នាក់ចូលទៅអីរ៉ង។
ក្រៅពីវិស័យទេសចរណ៍ប្រទេសជាច្រើនក៏បានប្រជែងគ្នាចូលទៅកាន់ទីផ្សារនៅក្នុងប្រទេសដែលសម្បូរទៅដោយថាមពលប្រេងដែលជាការចង់បានរបស់ពិភពលោកទាំងមូល។គ្រាន់តែប្រកាសពីកិច្ចព្រមព្រៀងភ្លាមតម្លៃប្រេងនៅលើពិភពលោកក៏បានធ្លាក់ថ្លៃមួយរំពិចដោយសារតែមានអ្នកផ្គត់ផ្គង់ថ្មីមួយទៀត។ក្រោពីនេះវិស័យផលិតដូចជាការផលិតយន្តហោះរហូតដល់ទៅការ ផលិតរថយន្តក៏ទទួលបានផលប្រយោជន៍ជាច្រើនផងដែរពីកិច្ចព្រមព្រៀងខាងលើ។
វិស័យឧស្សាហកម្មរថយន្តរបស់អីរ៉ងបានវិវឌ្ឍន៍រយ:ពេលជាង៥ទស្សវត្សកន្លងមកនិងជាទីផ្សារដ៏ធំបំផុតនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ អ៊ីរ៉ងបាននាំចេញរថយន្តដល់ទៅ1,6លានគ្រឿងក្នុងឆ្នាំ២០១១និងនាំចូលជាងមួយលានគ្រឿងមុនពេលបណ្តាប្រទេសនៅតំបន់អឺរ៉ុបចាប់ផ្តើមអនុម័តដាក់ទណ្ឌកម្មទៅលើប្រទេសអីរ៉ងជុំវិញកម្មវិធីបរមាណូដែលមានវិវាទ។ ទាំងនោះហើយកិច្ចព្រមព្រៀងគឺជាឱកាសសម្រាប់វស័យឧស្សាហកម្មរថយន្តនៅលើពិភពលោក។
តាមអ្នកឯកទេសវិភាគទីផ្សារនៅទីក្រុងឡុងដុងបានឲ្យដឹងថាប្រសិនបើទណ្ឌកម្មទាំងអស់ត្រូវបានលុបចោលទាំងស្រុងនោះគឺជាឱកាសសម្រាប់ទីផ្សាររថយន្តនៅទ្វីបអាស៊ី ពិសេសគឺក្រុមហ៊ុនបរទេសមានឱកាសចូលទៅប្រកួតប្រជែងនៅទីនោះ។ក្រុមហ៊ុនធំៗដូចជាToyota, Hyundai ទទួលបានផលប្រយោជន៍ច្រើនជាងគេ។ ទីផ្សាអចលនទ្រព្យរបស់អីរ៉ងក៏បើកទូលាយគិតជាទឹកប្រាក់កើនឡើងរហូតដល់ទៅ 154,4ពាន់លានដុល្លារក្នុងឆ្នាំ២០១៦ គឺកើនឡើងទ្វេរដងបើប្រៀបធៀបនិងឆ្នាំ2013ដែលមានតែ88,7ពាន់លានដុល្លារប៉ុណ្ណោះ។
នៅចំពោះមុខអីរ៉ងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីកិច្ចព្រមព្រៀងទាំងនោះ ប៉ុន្តែប្រទេសដែលទទួលបានផលប្រយោជន៍ជាងនេះទៅទៀតនោះគឺសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តទៅវិញទេ។
ការអនុវត្តនយោបាយផ្សះផ្សាររបស់ប្រធានាធិបតីអូបាម៉ាកំពុងតែមានប្រសិទ្ធិភាពក្រោយពេលដែលលោកបានខិតខំអស់រយ:ពេល២អាណាតិ្តនៅក្នុងតំណែងប្រធានាធិបតី លោកបានផ្សះផ្សាជាមួយប្រទេសអីស្លាមជាច្រើនក្នុងនោះមានទាំងប៉ាឡេស្ទីនផងដែរ បានធ្វើឲ្យសម្ព័ន្ធមិត្តរបស់អាមេរិកនៅមជ្ឈឹមបូព៌ាគឺអីស្រាអ៊ែលបង្ហាញការខឹងសម្បាយ៉ាងខ្លាំង។
ការជោគជ័យរបស់អាមេរិកបានធ្វើឲ្យពលរដ្ឋអិស្លាមងាកមកគាំទ្រអាមេរិកវិញបើទោះបីដឹងថាខ្លួនបានរងទុកដោយសារអាមេរិកក៏ដោយ។ ពេលនេះលោកអូបាម៉ាបានរារាំងអីរ៉ងដែលគ្រោងឈប់ប្រើប្រាស់ដុល្លារអាមេរិកក្នុងការទិញដូរប្រេង ងាកមកប្រើប្រាស់រូបិយវត្ថុប្រទេសដៃគូវិញ ប៉ុន្តែការលុបចោលទណ្ឌកម្មនោះធ្វើឲ្យអីរ៉ងត្រូវបន្តទូទាត់តម្លៃប្រេងតាមរយ:ប្រាក់ដុល្លារអាមេរិកដដែល ទាំងនោះជួយឲ្យអាមេរិករក្សាបានឥទ្ធិពលរបស់ខ្លួនដដែលនៅលើឆាកអន្តរជាតិ៕
អីរ៉ងនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចខ្ពស់នៅតំបន់មជ្ឈឹមបូព៌ា
...